ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៦
តាមការរាយការណ៍មួយបានឲ្យដឹងថាមេដឹកនាំក្រុមឧទ្ទាម Jihad ក្នុងប្រទេសស៊ីរីដែលបានផ្តាច់ខ្លួនពីក្រុមអាល់កៃដាស្លាប់ក្នុងការវាយប្រហារតាមអាកាសនៅភាគខាងត្បូងនៃប្រទេសស៊ីរីដែលធ្វើឡើងដោយរដ្ឋាភិបាលស៊ីរីដើម្បីប្រឆាំងនឹងក្រុមភេរវករ។ មេដឹកនាំក្រុមសកម្មប្រយុទ្ធ លោក Abu al-Faraj al-Masri ស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារតាមអាកាសក្នុងខេត្ត dlib នេះបើយោងតាមប្រភពព័ត៌មានទទួលបានពីក្រុម Jabhat Fateh al-Sham ដែលគេស្គាល់ថាជាក្រុម al-Nusra មានជាប់ពាក់ព័ន្ធជាមួយក្រុមអាល់កៃដា។ លោក al-Masri ត្រូវបានគេស្គាល់ថាជាមេដឹកនាំដ៏មានអំណាចមួយក្នុងក្រុម Jihad ក្នុងការប្រឆាំងជាមួយរដ្ឋាភិបាលនៅក្នុងប្រទេសស៊ីរី។ ក្រុមរបស់លោកបានបែកចេញពីក្រុម អាលកៃដា កាលពីចុងខែកក្កដាដោយប្តូរឈ្មោះជា al-Nusra។ លោក al-Masri ដែលមានឈ្មោះពិតថា Ahmed Salama Mabrouk បានបង្ហាញខ្លួនជាមេដឹកនាំក្នុងវីដេអូរឃ្លីបមួយប្រកាសពីការផ្លាស់ប្តូរថ្មីក្នុងក្រុមរបស់ខ្លួនក្រោយពីការស្លាប់របស់មេដឹកនាំចាស់របស់ខ្លួន។ ក្រុមរបស់ Abu al-Faraj al-Masri ត្រូវបានសហរដ្ឋអាមេរិច ប្រទេសស៊ីរី និងប្រទេសរុស្ស៊ី ចាត់ទុកថាជាក្រុមភេរវករ៕