រុស្ស៊ីឃុំខ្លួនអ្នកសារព័ត៌មានអ៊ុយក្រែនម្នាក់ពីបទចារកម្ម

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០១៦

ក្រុមសេវាសន្តិសុខប្រទេសរុស្ស៊ី FSB បានឃុំខ្លួនអ្នកបណ្តាញសារព័ត៌មានអ៊ុយក្រែនម្នាក់ពីបទចារកម្មដែលបណ្តាលឲ្យមានជម្លោះកាទូតថ្មីរវាងប្រទេសទាំង២។ លោក Roman Sushchenko មានអាយុ៤៧ឆ្នាំបានធ្វើសកម្មភាពចារកម្មនៅក្នុងក្រុងម៉ូស្កូ នេះបើយោងតាមប្រភពព័ត៌មានពីភ្នាក់ងារ FSB។ ភ្នាក់ងារបណ្តាញសារព័ត៌មានរដ្ឋរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា Sushchenko ធ្វើការឲ្យពួកគេតាំងពីឆ្នាំ២០០០ ហើយមានមូលដ្ឋាននៅក្រៅទីក្រុងប៉ារីស។ លោកបានបន្ថែមទៀតថាគាត់ទើបតែបានធ្វើដំណើរទៅក្រុងម៉ូស្កូ ដើម្បីធ្វើការងារផ្ទាល់ខ្លួន ហើយក្រោយមកលោកក៏ត្រូវបានគេចាប់ឃុំខ្លួន។ ប្រទេសរុស្ស៊ី ចោទប្រកាន់ Sushchenko ពីបទមានងារជាមន្រ្តីយោធារបស់អ៊ុយក្រែន និងជាអ្នកចារកម្មសំងាត់ប្រមូលព័ត៌មានរបស់រដ្ឋ៕

russia-04-10-16