ប៉ូលិសហុងកុងបាញ់ប្រហារក្នុងការវាយប្រហារដោយកាំបិតបណ្តាលឱ្យមនុស្ស៣នាក់រងរបួស

0

ប្រភពព័ត៌មានពី channelnewsasia ចុះផ្សាយថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៦

យ៉ាងហោចណាស់មនុស្ស៣នាក់រងរបួសកាលពីថ្ងៃអាទិត្យ ទី០២ ខែតុលាថ្មីៗនេះបន្ទាប់ពីប៉ូលិសហុងកុងបាញ់ដើម្បីបញ្ឈប់ការវាយប្រហារដោយកាំបិតទៅលើបុរសម្នាក់ដែលជាករណីដ៏កម្ររបំផុតនៃឧក្រិដ្ឋកម្មហិង្សាតាមដងវិថីនៅក្រុងមួយដែលមានសុវត្ថិភាពបំផុតរបស់អាស៊ីនេះ។ ប៉ូលិសនិយាយថាអ្នករងរបួសទាំង៣នាក់មានដើមកំណើតនៅអាស៊ីខាងត្បូង។ មន្ត្រីប៉ូលិសលោក Ma Wai-hing ប្រាប់អ្នកសារព័ត៌មានអំពីហេតុការណ៍ដែលបានកើតឡើងនៅក្នុងស្រុក Yau Ma Tei ថាមនុស្សប្រមាណជា ៥ ទៅ ៦ នាក់ដែលក្នុងនោះបុរសខ្លះកាន់កាំបិតកំពុងវាយប្រហារចាក់ទៅលើបុរសម្នាក់ផ្សេងទៀត។ ចំពោះសេចក្តីលម្អិតនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ លោកបានបន្ថែមទៀតថាដោយក្រុមនេះមិនព្រមស្តាប់ប៉ូលិសព្រមានដោយពាក្យសំដីឲ្យបញ្ឈប់សកម្មភាព ទើបមានការបាញ់រហូតដល់ទៅ៤គ្រាប់ដែលបណ្តាលឲ្យបុរស២នាក់ត្រូវគ្រាប់។ ២នាក់ត្រូវចាប់ខ្លួន និងបញ្ជូនទៅកាន់មន្ទីរពេទ្យដោយមានរបួសកំភួនដៃ និងចង្កេះ។ លោក Ma និយាយថាពួកគេរួមជាមួយជនរងគ្រោះពីការវាយប្រហារកាំបិតស្ថិតក្នុងស្ថានភាពមួយដែលមានស្ថិរភាព។ វីដេអូបានផ្សព្វផ្សាយនៅវេបសាយរបស់កាសែត Apple Daily ជាភាសាចិនបានបង្ហាញថាមន្ត្រីស្ថិតក្នុងឯកសណ្ឋានបានភ្ជង់តម្រង់កាំភ្លើងទៅក្រុមបុរសជាច្រើននាក់នោះដែលបុរសមួយចំនួនកាន់កាំបិតចាក់ទៅលើមនុស្សដួលនៅលើដី មុនពេលការបាញ់ប្រហារកើតឡើង។ មន្រ្តីប៉ូលិសឮការស្រែកខ្លាំងៗថាដាក់អាវុធរបស់អ្នកចុះជាភាសាចិន។ ប៉ូលិសនិយាយថាការបាញ់ប្រហារ៤គ្រាប់ជាការបាញ់លើកដំបូងក្នុងការការបាញ់គម្រាមដើម្បីបញ្ឈប់ការវាយប្រហារនេះ។ អ្នកកាសែតរបស់ AFP ចុះទៅកន្លែងកើតហេតុបានឱ្យដឹងថាផ្លូវប្រសព្វមួយត្រូវបានព័ទ្ធជុំវិញនៅថ្ងៃត្រង់ដោយមានប៉ូលិសជាច្រើននាក់ និងប្រមូលភស្តុតាងកាំបិតចំនួន២ដែលស្ថិតនៅលើដី៕

hong-kong-04-10-16