ប្រភពព័ត៌មានពី Channelnewsasia ចុះផ្សាយថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០១៦
ទីភ្នាក់ងារប្រឆាំងអំពើភេរវកម្មថ្នាក់ជាតិបានឱ្យដឹងកាលពីថ្ងៃចន្ទនេះថាក្រុមប៉ូលិសប្រទេសឥណ្ឌាបានចាប់ខ្លួនសមាជិករបស់ក្រុមរដ្ឋអ៊ីស្លាមចំនួន៦នាក់ដែលសង្ស័យថារៀបគម្រោងវាយប្រហារកន្លែងសំខាន់ៗ និងទីសាធារណៈក្នុងអំឡុងពេលពិធីបុណ្យហិណ្ឌូ Diwali ។ រដ្ឋអ៊ីស្លាមបានព្យាយាមយ៉ាងខ្លាំងដើម្បីយកឈ្នះលើការជ្រើសរើសជាច្រើននៅក្នុងប្រទេសឥណ្ឌាដែលមានចំនួនប្រជាជនមូស្លីមច្រើនជាងគេលំដាប់ទី៣របស់ពិភពលោក។ ប៉ុន្មានចុងក្រោយឆ្នាំនេះភ្នាក់ងារស៊ើបអង្កេតថ្នាក់ជាតិ (NIA) បានរកឃើញក្រុមតូចជាច្រើនរបស់ប្រជាជននៅក្នុងរដ្ឋភាគខាងត្បូងនៃរដ្ឋ Kerala និងរដ្ឋ Tamil Nadu ដែលបានធ្វើដំណើរទៅប្រទេសស៊ីរីដើម្បីចូលរួមជាមួយក្រុមសកម្មប្រយុទ្ធនិកាយស៊ុននី (Sunni) ដែលមានគម្រោងវាយប្រហារនៅក្នុងប្រទេសឥណ្ឌា។ កាលពីថ្ងៃអាទិត្យនេះក្រុម NIA ចាប់ខ្លួនបុរស៦នាក់ក្នុងកិច្ចប្រជុំនៅទីសក្ការៈបូជាលើភ្នំមួយនៅរដ្ឋ Kerala ដែលបញ្ជាក់ថាពួកគេកំពុងប្រមូលគ្រឿងផ្ទុះនិងសម្ភារៈផ្សេងទៀតដើម្បីត្រៀមក្នុងការវាយប្រហារនៅភាគខាងត្បូងប្រទេសឥណ្ឌាក្នុងអំឡុងពេលពិធីបុណ្យ Diwali នៅចុងខែនេះ។ ទីភ្នាក់ងារនេះនិយាយថាក្នុងអំឡុងពេលនៃការស្វែងរក យើងបានរឹបអូសឧបករណ៍សម្ភារៈអេឡិចត្រូនិក និងបន្តស្វែងរកនៅក្នុងបរិវេណរបស់ពួកគេ។ ពួកគេមានអាយុចន្លោះ២៤ឆ្នាំ ដល់ ៣០ឆ្នាំ។ គួរបញ្ជាក់ផងដែរថាកាលពីដើមឆ្នាំនេះក្រុមអ្នកស៊ើបអង្កេតបាននិយាយថាបុរស១២នាក់ ស្ត្រីចំនួន៦នាក់ និងកូនបីនាក់បានបាត់ខ្លួនពីរដ្ឋ Kerala ហើយក្រោយមកគេជឿថាបានចូលបម្រើការងារឲ្យក្រុមរដ្ឋអ៊ីស្លាម៕