ប្រភពព័ត៌មានពី Channelnewsasia ចុះផ្សាយថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៦
មន្ត្រីនិយាយកាលពីថ្ងៃអង្គារថាកងកម្លាំងទ័ពអាកាសប្រទេសឥណ្ឌូនេស៊ីកំពុងធ្វើសមយុទ្ធយោធាធំបំផុតរបស់ខ្លួនក្នុងសប្តាហ៍នេះនៅក្បែរកោះមួយចំនួនរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងដើម្បីបង្ហាញពីអធិបតេយ្យភាពលើតំបន់ដែលសម្បូរឧស្ម័នដែលជាទឹកដីទាមទារដោយប្រទេសចិន។ លោកប្រធានាធិបតី Joko Widodo និយាយថាកាលពីខែមិថុនាបានធ្វើយុទ្ធនាការដែលមិនធ្លាប់មានពីមុនមកដើម្បីបង្កើនមូលដ្ឋានសម្ភារៈនេសាទ ការរុករកប្រេង និងការការពារនៅជុំវិញកោះ Natuna បន្ទាប់ពីការប្រឈមមុខកើតឡើងរវាងកងទ័ពជើងទឹកឥណ្ឌូនេស៊ី និងទូកនេសាទចិន។ ប្រទេសចិនបានលើកឡើងពីកំហឹងរបស់ឥណ្ឌូនេស៊ីដោយនិយាយថាប្រទេសទាំងពីរមានការទាមទារលើតំបន់ត្រួតស៊ីគ្នានៅក្បែរដែនទឹកពួកគេ ហើយឥណ្ឌូនេស៊ីបានហៅតំបន់សមុទ្រនោះថា Natuna។ លោក JEMI Trisonjaya អ្នកនាំពាក្យទ័ពអាកាសឥណ្ឌូនេស៊ីនិយាយថាយើងចង់បង្ហាញពីវត្តមានរបស់យើងនៅក្នុងតំបន់នេះ។ យើងមានកងកម្លាំងអាកាសគ្រប់គ្រាន់ដើម្បីធ្វើសកម្មភាពដែលរាំងស្ទះនេះ។ លោកបានបន្ថែមថាកងកម្លាំងអាកាសជាង ២,០០០នាក់បានចូលរួមនៅក្នុងការធ្វើលំហាត់សមយុទ្ធរយៈពេល២សប្តាហ៍ដែលរួមបញ្ចូលទាំងការដាក់ពង្រាយកងនាវារបស់ឥណ្ឌូនេស៊ី Russian Sukhoi និងយន្តហោះចម្បាំង F-១៦។ ផ្នែកផ្សេងទៀតនៃកងកម្លាំងប្រដាប់អាវុធឥណ្ឌូនេស៊ីមិនធ្វើសមយុទ្ធនេះទេដែលនឹងបញ្ចប់នៅថ្ងៃព្រហស្បតិ៍នេះ។ ប្រទេសចិនបានអះអាងថាស្ទើរតែសមុទ្រចិនខាងត្បូងទាំងមូលដែលជាកន្លែងដែលធ្វើពាណិជ្ជកម្មឆ្លងកាត់ដែលមានតម្លៃប្រហែល ៥,០០០ពាន់លានដុល្លារអាមេរិចជារៀងរាល់ឆ្នាំ។ ប្រទេសប៊្រុយណេ ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន កោះតៃវ៉ាន់ និងប្រទេសវៀតណាមផងដែរដែលមានជម្លោះលើដែនកោះមួយនេះ ហើយប្រទេសឥណ្ឌូនេស៊ីមិនមែនជាផ្នែកមួយនៃជម្លោះលើពាក្យបណ្តឹងក្នុងសមុទ្រចិនខាងត្បូងនោះទេ៕