ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៦
ប្រទេសរុស្ស៊ីអះអាងថាខ្លួនបានបញ្ចូនប្រព័ន្ធម៉ីស៊ីលការពារអាកាស S-៣០០ ទៅឲ្យកងទ័ពជើងទឹករបស់ខ្លួននៅផែ Tartus ក្នុងប្រទេសស៊ីរី។ អ្នកនាំពាក្យក្រសួងការពារជាតិលោក Igor Konashenkov បានឲ្យដឹងថាគោលបំណងនៃការបញ្ចូនប្រព័ន្ធម៉ីស៊ីលក្នុងគោលបំណងដើម្បីធានាឲ្យបាននូវសុវត្ថិភាពលើអាកាស។ ការបញ្ចូននេះធ្វើឡើងចំពេលដែលមានភាពតានតឹងកើតឡើងជាមួយពួកលោកខាងលិច។ កាលពីថ្ងៃចន្ទសហរដ្ឋអាមេរិចបានផ្អាកកិច្ចពិភាក្សាជាមួយប្រទេសរុស្ស៊ីលើការព្យាយាមសម្របសម្រួល ការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមជីហាដ។ អ្នកនាំពាក្យបានបន្ថែមទៀតថាប្រព័ន្ធម៉ីស៊ីល S-៣០០ ជាប្រព័ន្ធការពារសុទ្ធសាធ មិនបង្ករការគម្រាមកំហែងដល់ខាងណានោះទេ។ លោកបញ្ជាក់ថាប្រព័ន្ធការពារនេះនឹងយកទៅពង្រាយនៅតំបន់ Tartus ក្នុងប្រទេសស៊ីរ៉ី ប៉ុន្តែពុំទាន់មានរបាយកាណ៍ណាមួយអះអាងថាការដាក់ពង្រាយរបស់ S-៣០០ អាចបណ្តាលឱ្យមានសំឡេងរោទិ៍ដូចក្នុងការដាក់ពង្រាយម៉ីស៊ីលរបស់ដៃគូបស្ចិមប្រទេស៕