ប៉ូលិសនៅទីក្រុងព្រុយសែលរងការវាយប្រហារពីអតីតសកម្មជនជីហាដ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៦

ប៉ូលិស២នាក់ត្រូវគេចាក់នៅក្នុងទីក្រុងព្រុយសែលដែលទង្វើនេះអាចជាអំពើរភេរវកម្មនេះបើយោងតាមប្រសាសន៍របស់ព្រះរាជអាជ្ញាប៊ែលហ្សិក។ មន្រ្តីប៉ូលិសម្នាក់ត្រូវជនដៃដល់ចាក់ចំក និងម្នាក់ទៀតចំក្បាលពោះខណៈដែលមន្រ្តីប៉ូលិសម្នាក់ទៀតរងរបួសត្រង់ច្រមុះ នៅពេលទៅដល់កន្លែងកើតហេតុនៅសង្កាត់ស្ចាបិគរនេះបើយោងតាមប្រភពបណ្តាញផ្សព្វផ្សាយ VRT របស់ប៊ែលហ្សិក។ ចំណែកឯអ្នកវាយប្រហារត្រូវប៉ូលិសបាញ់បំបាក់ជើងរួចបញ្ចូនទៅសង្គ្រោះបន្ទាន់។ អាជ្ញាធរក្នុងតំបន់នោះស្គាល់ជនដៃដល់មានឈ្មោះថា Hicham D អាយុ៤៣ឆ្នាំមានសញ្ចាតិប៊ែលហ្សិក។ បណ្តាញផ្សព្វផ្សាយប៊ែលហ្សិកបានឲ្យដឹងទៀតថាមន្រ្តីប៉ូលិសដែលស្គាល់ Hicham D ជឿថាមានជាប់ពាក់ព័ន្ធនឹងក្រុមភេរវករជីហាដ ហើយគាត់ថែមទាំងមានបទពិសោធន៍ធ្វើដំណើរទៅប្រទេសស៊ីរ៉ីដើម្បីចូលរួមការប្រយុទ្ធផងដែរ។ លោក Hicham D ក៏ធ្លាប់បម្រើការជាមន្រ្តីទាហានប៊ែលហ្សិករហូតដល់ឆ្នាំ២០០៩។ ព្រះរាជអាជ្ញាបានឲ្យដឹងថាជនរងគ្រោះទាំងអស់ពុំមានគ្រោះថ្នាក់ដល់ជិវិតនោះទេ៕

brussel-06-10-16