ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៦
យោងតាមការវិភាគលើរូបភាពទទួលបានពីផ្កាយរណបក្រោយពីមានការវាយប្រហារលើកងជំនួយនៅភាគខាងត្បូងនៃប្រទេសស៊ីរី កាលពីខែមុនបានបញ្ជាក់់ថាវាជាការវាយប្រហារតាមអាកាសនេះបើយោងតាមប្រសាសន៍របស់អ្នកជំនាញ UN។ យ៉ាងហោចណាស់មានមនុស្ស១៨នាក់ស្លាប់ជិតកុងតឺន័រផ្ទុកជំនួយនៅឯឃ្លាំងអឌ្ឍចន្ទក្រហមអារ៉ាប់ស៊ីរីក្នុងទីក្រុងដែលក្រុមឧទ្ទាមកាន់កាប់ក្រៅទីក្រុងអាល្លេប៉ូ។ សហរដ្ឋអាមេរិកជឿថាយន្តហោះចម្បាំងរបស់រុស្ស៊ីបានទម្លាក់គ្រាប់បែកលើក្បួនជំនួយ ប៉ុន្តែរដ្ឋាភិបាលស៊ីរីបដិសេធលើការចោទប្រកាន់នេះ។ យោងតាមប្រភពព័ត៌មានពីមន្រ្តីជំនាញ UN បានឲ្យដឹងថាឧប្បត្តិហេតុនេះអាចបង្កើតបានជាឧក្រិដ្ឋកម្មសង្គ្រាម។ មន្រ្តីជំនាញបានប្រកាន់ជំហរថាការវាយប្រហារលើក្បួនជំនួយកាលពីខែមុនពិតជាការវាយប្រហារតាមផ្លូវអាកាស ដោយមានរូបភាពទទួលបានពីផ្កាយរណបបញ្ជាក់មែន៕