ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៦
នាវារុស្ស៊ី២គ្រឿងនឹងចូលរួមជាមួយកងនាវាជើងទឹកអចិន្រ្តៃយ៍របស់រុស្ស៊ីក្នុងសមុទ្រមេឌីទែរ៉ាណេដែលជាកន្លែងពួកគេនឹងជួយក្នុងប្រតិបត្ដិការយោធាប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) ក្នុងប្រទេសស៊ីរី។ នាវាវាយប្រហារដោយមីស៊ីលល្បឿនលឿន២បានចាកចេញពីកំពង់ផែ Sevastopol កាលពីថ្ងៃទី៤ ខែតុលាហើយបច្ចុប្បន្នកំពុងធ្វើដំណើឆ្លងកាត់សមុទ្រខ្មៅក្នុងគោលបំណងដើម្បីចូលរួមជាមួយកងនាវារុស្ស៊ី។ អាវុធនេះប្រើសំរាប់ការប្រយុទ្ធលើកដំបូងរបស់ខ្លួនកាលពីខែតុលាឆ្នាំ២០១៥ ដែលជាសកម្មភាពលើកដំបូងនៃមីស៊ីលបាញ់ចេញពីនាវាចម្បាំងរុស្ស៊ីតូចចំនួនបួននៅក្នុងសមុទ្រ Caspian ដែលវាយប្រហារគោលដៅនៅក្នុងប្រទេសស៊ីរី។ កាលពីខែធ្នូកងនាវារបស់រុស្ស៊ីបានប្រើកាំជ្រួចហោះហើរក្នុងកំរិតទាបរយៈចម្ងាយឆ្ងាយដើម្បីវាយប្រហារគោលដៅភេរវកម្មបន្ថែមទៀតនៅក្នុងប្រទេសស៊ីរីពីនាវាមុជទឹកនៅសមុទ្រមេឌីទែរ៉ាណេ៕