ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៦
ប្រភពព័ត៌មានពីមន្ត្រីការពារជាតិសហរដ្ឋអាមេរិកម្នាក់បានឲ្យដឹងថាការវាយប្រហារតាមអាកាសមួយបានសម្លាប់ក្រុមកុលសម្ព័ន្ធអ្នកប្រយុទ្ធគាំទ្ររដ្ឋាភិបាលយ៉ាងហោចណាស់២០នាក់នៅជិតទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់ខណៈដែលការវាយប្រហារតាមអាកាសនេះទំនងជាត្រូវធ្វើឡើងដោយយន្តហោះចម្បាំងចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិក។ សមាជិកកងជីវពលគាំទ្ររដ្ឋាភិបាលយ៉ាងហោចណាស់២០នាក់ស្លាប់កាលពីថ្ងៃពុធនៅក្នុងតំបន់ Qayyara ដែលមានចំងាយប្រមាណជា៦០គីឡូម៉ែត្រពីទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់។ ការវាយប្រហារនេះកើតឡើងប្រហែលជាម៉ោង១ព្រឹកម៉ោងក្នុងស្រុក (២២:០០ GMT ថ្ងៃអង្គារ)៕