ក្រុម ISIS អះអាងទទួលខុសត្រូវលើការវាយប្រហារដោយគ្រាប់បែកអត្តឃាតក្នុងជំរុំជនភៀសខ្លួនប្រទេសស៊ីរីដែលសម្លាប់២០នាក់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០១៦

ប្រព័ន្ធផ្សព្វផ្សាយទួរគីបានឲ្យដឹងថាការវាយប្រហារដោយគ្រាប់បែកអត្តឃាតទៅលើជំរំជនភៀសខ្លួនមួយក្នុងប្រទេសស៊ីរីបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់២០នាក់។ រដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) បានអះអាងទទួលខុសត្រូវចំពោះទង្វើភេរវករនេះ។ ការវាយប្រហារនេះបានកើតឡើងនៅឯជំរំជនភៀសខ្លួន Atma ភាគពាយព្យនៃខេត្ត Idlib ជិតព្រំដែនប្រទេសទួរគី។ សាក្សីបានឃើញអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ដើរចូលជំរំដោយឆ្លងកាត់តាមប៉ុស្តិ៍មួយហើយបានបំផ្ទុះគ្រាប់រំសេវចេញពីអាវកាក់របស់គាត់។ ការវាយប្រហារនេះកើតឡើងក្នុងពេលផ្លាស់ប្តូរវេនដើរល្បាតរបស់កងទ័ពស៊ីរី (FSA)។ គួរបញ្ជាក់ផងដែរថាប្រទេសស៊ីរីមានសង្គ្រាមស៊ីវិលមួយគួរឱ្យភ័យខ្លាចដែលបាននាំឱ្យស្លាប់មនុស្សយ៉ាងហោចណាស់ ២៥០,០០០នាក់ និង១២លាននាក់ផ្សេងទៀតផ្លាស់ទីលំនៅចាប់តាំងពីឆ្នាំ ២០១១ នេះបើយោងតាមតួលេខរបស់អង្គការសហប្រជាជាតិ៕

syria-07-10-16