មនុស្ស១០នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះមួយនៅជិតស្ថានីយ៍ប៉ូលិសក្នុងទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០១៦

យោងតាមអភិបាលក្រុងបានឲ្យដឹងថាការផ្ទុះមួយនៅជិតស្ថានីយ៍ប៉ូលិសក្នុងទីក្រុងអ៊ីស្តង់ប៊ុលបណ្តាលឲ្យមនុស្ស១០នាក់រងរបួស។ លោកបន្តទៀតថាការបំផ្ទុះគ្រាប់បែកនេះបណ្តាលមកពីការផ្ទុះម៉ូតូមួយគ្រឿង។ ការផ្ទុះនេះបានកើតឡើងនៅក្នុងសង្កាត់ Yenibosna ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ហើយសំលេងផ្ទុះនេះឮយ៉ាងខ្លាំងរហូតដល់ព្រលានយន្តហោះ Ataturk ចម្ងាយប្រាំគីឡូម៉ែត្រ។ ប៉ូលិសព័ទ្ធខ្សែជុំវិញមិនឲ្យចូលភ្លាមៗដើម្បីទប់ស្កាត់ការផ្ទុះមួយផ្សេងទៀត។ ឧបករណ៍ផ្ទុះត្រូវបានគេរាយការណ៍ថាបានបំផ្ទុះតាមរយៈការបញ្ជាពីចម្ងាយ។ ប៉ូលិសនិយាយថាជនសង្ស័យម្នាក់រត់គេចខ្លួនពីតំបន់នោះភ្លាមបន្ទាប់ពីការវាយប្រហារ។ ការផ្ទុះនេះបានរងការខូចខាតរថយន្តមួយចំនួន និងបែកបាក់កញ្ចក់អាគារនៅក្បែរនោះផងដែរ៕

turkey-07-10-16