បំបែកគម្រោងវាយប្រហារភេរវកម្មទាំង​៣របស់ក្រុម ISIS នៅភាគខាងត្បូងប្រទេសរុស្ស៊ី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១៦

ក្រុមសកម្មប្រយុទ្ធដែលសង្ស័យថាមានទំនាក់ទំនងនឹងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ត្រូវបានកំចាត់នៅភាគខាងត្បូងប្រទេសរុស្ស៊ី នេះបើយោងតាមសេចក្តីរាយការណ៍ពីគណៈកម្មាធិការជាតិប្រឆាំងអំពើភេរវកម្ម (NAC)។ ក្រុមនេះកំពុងរៀបចំផែនការវាយប្រហារភេរវកម្មយ៉ាងហោចណាស់៣កន្លែងនៅក្នុងតំបន់នេះក្នុងនោះរួមមានទាំងគម្រោងការវាយប្រហារនៅថ្ងៃឈប់សម្រាករបស់ជនជាតិមូស្លីមផងដែរ។ ក្នុងប្រតិបត្ដិការពិសេសមួយនៅទីក្រុង Ingushetia កាលពីថ្ងៃសុក្រ កងកម្លាំងសន្តិសុខប្រទេសរុស្ស៊ីសម្លាប់ក្រុមសកម្មប្រយុទ្ធចំនួន៦នាក់នៅក្នុងទីក្រុង Nazran និងនៅភូមិ Gazi-Yurt នៅភាគខាងជើងតំបន់ Caucasus។ ម្នាក់ក្នុងចំណោមពួកសកម្មប្រយុទ្ធទាំងនោះត្រូវបានគេកំណត់អត្តសញ្ញាណថាជាភ្នាក់ងាររបស់ក្រុមភេរវកម្មអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL)៕

russia-08-10-16