ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០១៦
មនុស្សប្រមាណជា១៤០នាក់ និង៥០០នាក់ផ្សេងទៀតរងរបួសដោយការវាយប្រហារតាមអាកាសមួយក្នុងពិធីបុណ្យសពក្នុងរាជធានី Sanaa ប្រទេស Yemen នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីអង្គការសហប្រជាជាតិ។ អ្នកសម្របសម្រួលសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិ លោក Jamie McGoldrick បានថ្កោលទោសលើការវាយប្រហារនេះថាជាការវាយប្រហារដ៏រន្ធត់។ ក្រុមឧទ្ទាម Houthi ដែលគ្រប់គ្រងដោយរដ្ឋាភិបាលបាននិយាយថាក្រុមកងកម្លាំងចម្រុះ Saudi បានចេញមុខទទួលស្គាល់ការវាយប្រហារនេះ ប៉ុន្តែក្រុមកម្លាំងចម្រុះ Saudi ផ្ទាល់បានចេញមុខបដិសេធ។ កងកម្លាំងសន្តិសុខជាតិសហរដ្ឋអាមេរិកសហការជាមួយ Saudi Arabia មិនមែនគ្មានន័យនោះទេ នេះបើយោងតាមប្រភពអ្នកនាំពាក្យ WHNSC លោក Ned Price ។ គាត់បានបន្ថែមទៀតថា Washington បានត្រៀមខ្លួនក្នុងការផ្តល់ការគាំទ្រល្អប្រសើរជាមុនតាមគោលការណ៍សហរដ្ឋអាមេរិក តម្លៃ និងចំណាប់អារម្មណ៍ រួមទាំងផលប្រយោជន៍រួមដើម្បីបញ្ចប់សោដនាដកម្មរបស់ប្រទេស Yemen៕