ជម្លោះរវាងទួរគី និង PKK៖ បំផ្ទុះគ្រាប់បែករថយន្តសម្លាប់មនុស្ស១៨នាក់

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០១៦

ការវាយប្រហារបំផ្ទុះគ្រាប់បែកដោយសកម្មជនឃើដត្រង់ចំណុចត្រួតពិនិត្យនៅភាគអាគ្នេយ៍ប្រទេសទួរគីសម្លាប់ទាហាន១០នាក់ និងជនស៊ីវិលចំនួន៨នាក់នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីទួរគី។ ការវាយប្រហារនៅក្នុងតំបន់ Durak កើតឡើងនៅពេលដែលទាហានទួរគីបញ្ឈប់រថយន្តដើម្បីឆែកឆេរ។ ចៅហ្វាយខេត្ត លោក Cuneyit Orhan Toprak បានឲ្យដឹងថាសកម្មជនចាប់ផ្តើមវាយប្រហារលើទាហានមុននឹងបើកកូនឡានដើម្បីបំផ្ទុះ។ របាយការណ៍បានបង្ហាញថាការវាយប្រហារនេះបណ្តាលឲ្យមនុស្ស២៦នាក់រងរបួសក្នុងនោះមាន១០នាក់ជាទាហាន និង១៨នាក់ទៀតស្លាប់។ ទាក់ទងទៅនឹងការបំផ្ទុះគ្រាប់បែកនេះពុំទាន់មានក្រុមភេវរករណាមួយចេញមុខអះអាងនៅឡើយទេ។ លោកនាយករដ្ឋមន្រ្តី Binali Yildirim បានឲ្យដឹងថាការបំផ្ទុះនេះធ្វើឡើងដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតដែលក្នុងរថយន្តមានផ្ទុកគ្រឿងផ្ទុះប្រមាណជា៥តោន៕

turkey-11-10-16