ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០១៦
មន្រ្តីប៉ូលិសបារាំងស្ថិតក្នុងដំណាក់កាលគម្រាមកំហែងជិវិតស្ទើរស្លាប់ស្ទើររស់មួយថ្ងៃក្រោយពីមានការវាយប្រហារដុតបំផ្ទុះរថយន្តរបស់គាត់នៅខាងក្រៅទីក្រុងប៉ារីសនេះបើយោងតាមប្រសាន៍របស់លោកព្រះរាជអាជ្ញា។ ការវាយប្រហារលើមន្រ្តីប៉ូលិសបានកើតឡើងទីក្រុង Viry-Chatillon ក្នុងគោលបំណងឃាតកម្មនេះបើយោងតាមប្រភពសម្តីរបស់សហជីពប៉ូលិសប្រាប់វិទ្យុ RTL។ មន្រ្តីម្នាក់មានអាយុ២៨ឆ្នាំទទួលរងរបួសដុតរាងកាយដល់សន្លប់នេះបើយោងតាមប្រសាសន៍របស់ព្រះរាជអាជ្ញាលោក Eric Lallement។ ភរិយារបស់គាត់ជិះឡានជាមួយគ្នាឆេះដៃ និងមុខ។ មន្រ្តីប៉ូលិស២នាក់ដែលមកដល់ក្រោយបានទទួលរងរបួសផងដែរ។ តាមប្រភពព័ត៌មានរបស់បណ្តាញសារព័ត៌មាន AFP បានឲ្យដឹងថាមនុស្សមួយក្រុមមានគ្នាប្រមាណ១៥នាក់មានជាប់ទាក់ទងនឹងការវាយប្រហារនេះ។ នាយករដ្ឋមន្រ្តី លោក Manuel Valls និយាយថាអ្នកបង្កទាំងនោះនឹងត្រូវប៉ូលិសស្រាវជ្រាវតាមចាប់ខ្លួន និងយកមកកាត់ទោសតាមច្បាប់៕