មន្ទីរបញ្ចកោណ៖ នាវាពិឃាតកងទ័ពជើងទឹកអាមេរិកស្ថិតក្រោមការវាយប្រហារដោយមីស៊ីលពីឆ្នេរសមុទ្រប្រទេសយេម៉ែន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦

អ្នកនាំពាក្យមន្ទីរបញ្ចកោណនិយាយថាមីស៊ីលមួយគ្រាប់បានបាញ់ចេញពីច្រាំងសមុទ្រប្រទេសយេម៉ែនកំណត់គោលដៅលើនាវាពិឃាតនាំផ្លូវកងទ័ពជើងទឹករបស់អាមេរិក។ រ៉ូកែត២គ្រាប់ដែលបរាជ័យក្នុងការវាយប្រហារនាវានោះបាញ់ចេញមកពីទឹកដីដែលកាន់កាប់ដោយក្រុមបះបោរ Houthis។ ការវាយប្រហារនេះកើតឡើងមួយថ្ងៃបន្ទាប់ពីសេតវិមានចេញសេចក្តីប្រកាសមួយឲ្យត្រួតពិនិត្យមើលឡើងវិញជាបន្ទាន់លើការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះការរួបរួមគ្នាឡើងវិញដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកក្នុងពិធីបុណ្យសពក្នុងរដ្ឋធានី Sanaa ប្រទេសយេម៉ែនដែលបន្សល់ទុកមនុស្សជាង១៥០នាក់ស្លាប់កាលពីថ្ងៃសៅរ៍៕

us-navy-11-10-16