ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៦
ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS កាលពីថ្ងៃចន្ទបញ្ជាក់ថាប្រធានឃោសនារបស់ក្រុមខ្លួនពិតជាស្លាប់នៅក្នុងការវាយប្រហារតាមអាកាសដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងខេត្ត Raqqa ប្រទេសស៊ីរីកាលពីខែមុននេះ។ សេចក្តីថ្លែងការណ៍មួយដែលបង្ហោះតាមប្រពន្ឋ័អ៊ីនធើណែតដោយក្រុមសកម្មប្រយុទ្ធដែលស្មោះស្មគ្រ័នឹងលោក Wa’il Adil Hasan Salman al Fayad ឬក៏ Abu Mohammed al-Furqan នេះ។ មន្ទីរបញ្ចកោណបាននិយាយកាលពីខែមុនថាការវាយប្រហារចម្រុះតាមអាកាសដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅថ្ងៃទី ៧ ខែកញ្ញាបានសម្លាប់លោក al Fayad។ ប្រភពបន្តថាជនដែលស្លាប់នោះគឺជារដ្ឋមន្ត្រីសារព័ត៌មានជាអ្នកឃោសនារបស់ក្រុមរដ្ឋអ៊ីស្លាម និងជាសមាជិកលេចធ្លោម្នាក់នៃក្រុមប្រឹក្សាជាន់ខ្ពស់ Shura។ ការវាយប្រហារតាមអាកាសនេះធ្វើឡើងនៅក្បែរខេត្ត Raqqa ភាគខាងជើងប្រទេសស៊ីរី៕