មនុស្សជាច្រើននាក់ស្លាប់ និងរងរបួសក្នុងការបាញ់គ្រាប់ផ្លោងមកលើតំបន់ដែលកាន់កាប់ដោយរដ្ឋាភិបាលទីក្រុងអាល្លេប៉ូ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៦

ការវាយប្រហារដោយគ្រាប់កាំភ្លើងត្បាល់មកលើតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីរីក្នុងទីក្រុងអាឡេប៉ូធ្វើឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA ឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស៤នាក់ស្លាប់ និង១៤នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីមានការវាយប្រហារដោយគ្រាប់រ៉ូកែតដែលកំណត់គោលដៅមកលើតំបន់ Al-Hamadaneyah ក្នុងទីក្រុងអាល្លេប៉ូកាលពីយប់ថ្ងៃចន្ទ។ នេះគឺជាគ្រោះថ្នាក់ដែលប្រជាជនស៊ីវិលកំពុងប្រឈមមុខនៅក្នុងទីក្រុងដែលធ្លាប់ជាទីក្រុងធំទី២របស់ប្រទេសស៊ីរី ដែលឥឡូវបែកចែកជា២រវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមភេរវកម្ម រួមបញ្ចូលទាំងក្រុម Al-Nusra ដែលជាសាខារបស់ក្រុមអាល់កៃដានោះ៕

allepo-12-10-16