ក្រុម Houthis ប្រទេសយេម៉ែនឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសជាមួយនឹងគ្រាប់មីស៊ីល

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៦

យុទ្ឋជនក្រុម Houthis ប្រទេសយេម៉ែនបានធ្វើការវាយប្រហារគ្រាប់មីស៊ីលមកលើប្រទេស Saudi Arabia និងទំនងជាអាចវាយប្រហារមកលើលើនាវាចម្បាំងសហរដ្ឋអាមេរិក២ថ្ងៃបន្ទាប់ពីការវាយប្រហារតាមអាកាសដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតដែលសម្លាប់មនុស្សដែលកំពុងកាន់ទុក្ខ១៤០នាក់នៅក្នុងពិធីបុណ្យសពមួយដែលចូលរួមដោយមេដឹកនាំកុលសម្ព័ន្ធខ្លាំងៗជាច្រើននាក់។ មីស៊ីលមួយគ្រាប់ត្រូវបានបាញ់មកលើមូលដ្ឋានកងកម្លាំងជីវពលគាំទ្ររដ្ឋាភិបាល និងកងទ័ពប្រទេសយេម៉ែន Marib ដែលព្យាយាមវាយដណ្តើមរដ្ឋធានី Sanaa ដែលកាន់កាប់ដោយក្រុម Houthis នេះផងដែរ។ អ្នកនាំពាក្យយោធាសហរដ្ឋអាមេរិកម្នាក់ឲ្យដឹងថាគ្រាប់មីស៊ីល២គ្រាប់បានបាញ់ចេញពីទឹកដីដែលកាន់កាប់ដោយក្រុម Houthis មកលើនាវា USS Mason ប៉ុន្តែមិនបានបាញ់ចំនាវានោះទេ៕

yemen-12-10-16