ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៦
យ៉ាងហោចណាស់មានមនុស្ស១៤នាក់ស្លាប់នៅកន្លែងទីសក្ការៈក្នុងរាជធានីអាហ្គានីស្ថានក្នុងរដ្ឋកាប៊ុល ខណៈដែលម៉ូស្លីម Shia រៀបចំពិធីសាសនា។ មនុស្សប្រមូលផ្តុំគ្នានៅ Karte Sakhi សម្រាប់ថ្ងៃ Ashura ដែលជាថ្ងៃរំលឹកការសម្លាប់លោក Hussein ជាចៅប្រុសព្យាការីមហាម៉ាត់។ ក្រោយមកមានការវាយប្រហារកើតឡើងដោយភេរវករដែលស្លៀកពាក់ឯកសណ្ឋានដូចប៉ូលិស។ ប៉ូលិសរកឃើញជនសង្ស័យ និងបាញ់សម្លាប់ម្នាក់ ហើយរបាយការណ៍បញ្ជាក់ថាការវាយប្រហារនេះធ្វើឡើងពាក់ព័ន្ធមនុស្ស៣នាក់។ ការវាយប្រហារនេះបណ្តាលឲ្យមនុស្ស១៤នាក់ស្លាប់ក្នុងនោះ មាន១នាក់ជាមន្រ្តីប៉ូលិសនេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីភេរវកម្ម។ ពុំទាន់មានក្រុមភេរវករណាមួយចេញមុខអះអាងទទួលខុសត្រូវលើការវាយប្រហារនេះទេ។ ទន្ទឹមនឹងនេះដែរកងទ័ពអាហ្វហ្គានីស្ថានរាប់រយនាក់ត្រូវបានដាក់ពង្រាយជំរុញយុទ្ធជនតាលីបង់ពីរដ្ឋធានីនៃខេត្ត Helmand ក្នុងខេត្ត Lashkar Gah នៅភាគខាងត្បូង។ ក្រោយមកពួកសកម្មប្រយុទ្ធបានបញ្ចូនឱ្យត្រឡប់ទៅកាន់ជាយក្រុង Lashkar Gah ដែលជាតំបន់សំខាន់ៗនៅជាយទីក្រុងនេះបើយោងតាមប្រភពពីមន្ត្រីក្នុងតំបន់ប្រាប់ BBC ។ នៅក្នុងក្រុង Lashkar Gah នោះផងដែរភាគច្រើនហាង និងផ្សារបានបិទ និងប្រជាជនជាច្រើនបានរត់គេចចេញពីការប្រយុទ្ធគ្នា៕