ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៦
ក្រុម ISIS ដំណើរការវិធីសាស្រ្តក្នុងការវាយប្រហារថ្មីរបស់ខ្លួនដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដែលបំពាក់ដោយគ្រឿងផ្ទុះនៅក្នុងប្រទេសអ៊ីរ៉ាក់។ ក្រុមភេរវករបានធ្វើការវាយប្រហារមកលើទីតាំងការពាររបស់ក្រុមឃើដមួយកន្លែងកាលពីថ្ងៃទី២ ខែតុលា កន្លងទៅនេះដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើកបំពាក់ដោយគ្រឿងផ្ទុះ។ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនេះសម្លាប់ទាហាន Peshmerga ២នាក់ និងធ្វើឲ្យបុគ្គលិកយោធាបារាំង២នាក់ទៀតរងរបួសនៅភាគខាងជើងទីក្រុង Mosul។ គួរបញ្ជាក់ផងដែរថាយោងតាមប្រភពព័ត៌មានយន្តហោះគ្មានមនុស្សបើកនេះជាយន្តហោះផលិតនៅប្រទេសចិនដែលមានតំលៃថោក និងអាចរកទិញបានយ៉ាងងាយស្រួលនៅលើទីផ្សារនានា៕