ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៦
យោងតាមការលើកឡើងពីអាជ្ញាធរប្រទេសបែលហ្ស៊ិកបានឲ្យដឹងថាក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) បានអនុម័តយុទ្ធសាស្រ្តថ្មីរបស់ខ្លួនដែលជំនួសឲ្យការអំពាវនាវហៅសមាជិករបស់ខ្លួនធ្វើដំណើរទៅចូលរួមនៅប្រទេសស៊ីរី តែជម្រុញឲ្យសមាជិកថ្មីៗវ័យក្មេងធ្វើការវាយប្រហារបំផ្ទុះខ្លួនឯងនៅកន្លែងដែលពួកគេកំពុងរស់នៅនោះតែម្តង។ អ្នកនាំពាក្យសហព័ន្ធព្រះរាជអាជ្ញាប្រទេសបែលហ្ស៊ិកលោក Van der Sypt និយាយថានេះជានិន្នាការថ្មី ហើយក៏ជាយុទ្ធសាស្រ្តថ្មីរបស់ក្រុមរដ្ឋអ៊ីស្លាមដែលជាក្តីបារម្ភមួយយ៉ាងធ្ងន់ធ្ងរ។ លោកបន្តថាអនីតិជនងាយស្រួលក្នុងការបញ្ជុះបញ្ជូលក្នុងការធ្វើការវាយប្រហារនេះ ហើយក៏មានការលំបាកក្នុងការផ្តន្ទាទោសលើពួកគេដែរ។ គួរបញ្ជាក់ផងដែរថាការជ្រើសរើសយុទ្ឋជនវ័យក្មេង jihadists ទាំងនេះធ្វើឡើងតាមរយៈបណ្តាញផ្សព្វផ្សាយសង្គមដែលភាគច្រើនតាមរយៈកម្មវិធី Telegram៕