ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៦
កាលពីថ្ងៃអាទិត្យគ្រាប់មីស៊ីលចំនួន២គ្រាប់វាយប្រហារនាវាចម្បាំងសហរដ្ឋអាមេរិកក្នុងសមុទ្រក្រហមក្នុងប្រទេស Yemen នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីមន្ទីរបញ្ចកោណ ហើយឧប្បត្តិហេតុនេះកើតឡើង២លើកក្នុងរយៈពេលមួយថ្ងៃ។ គេជឿថាក្រុមឧទ្ទាមដែលគាំទ្រពួកអ៊ីរ៉ង់ Houthi ជាអ្នកបំផ្លោងគ្រាប់មីស៊ីលទាំងនេះ។ មន្ទីរបញ្ចកោណបាននិយាយថានាវា USS Mason ជានាវាពិឃាតនាំផ្លូវកាំជ្រួចមីស៊ីលត្រូវបានការពារ និងមិនរងការខូចខាតពីការវាយប្រហារនេះទេ។ អ្នកនាំពាក្យក្រុមឧទ្ទាម Houthi បានប្រាប់ភ្នាក់ងារសារព័ត៌មាន Saba ថាពួគគេគ្មានគោលបំណងកំណត់គោលដៅវាយប្រហារលើនាវាណាមួយនោះទេ។ កងកម្លាំងចម្រុះដឹកនាំដោយ Saudi ដែលមានការគាំទ្រពីសហរដ្ឋអាមេរិកបានចាត់វិធានការណ៍ប្រឆាំងនឹងចលនារបស់ក្រុម Houthi៕