ប្រភពព័ត៌មានពី Channelnewsasia ចុះផ្សាយថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៦
ប៉ូលិសបាននិយាយថាពួកសកម្មប្រយុទ្ធបាញ់សម្លាប់បុគ្គលិកគណបក្សនយោបាយម្នាក់កាលពីថ្ងៃពុធនេះក្នុងរយៈពេលប៉ុន្មានម៉ោងដែលជនសង្ស័យជាសកម្មប្រយុទ្ធ២នាក់ត្រូវបាញ់សម្លាប់ដោយកងកម្លាំងប្រដាប់អាវុធក្នុងតំបន់។ ប៉ូលិសក្នុងតំបន់បានឱ្យដឹងថាលោក Ghulam Nabi ដែលជាបុគ្គលិករបស់គណបក្ស The People’s Conference នៅកាស្មៀរត្រូវបានបាញ់សម្លាប់ដោយក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធយ៉ាងហោចណាស់២នាក់នៅក្នុងស្រុក Kupwara ដែលជាស្រុកនៅជិតខ្សែបន្ទាត់ត្រួតត្រា (Line of Control) ដែលជាព្រំដែនជាក់ស្ដែងបែងចែករវាងតំបន់កាស្មៀរ ប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថានដែលប្រទេសទាំង២អះអាងថាជាតំបន់មូស្លីមរស់នៅភាគច្រើន។ ភាពតានតឹងនៅក្នុងរដ្ឋនេះកំពុងមានសភាពតានតឹងក្នុងប៉ុន្មានសប្តាហ៍នេះបន្ទាប់ពីមានការវាយប្រហារមួយដោយពួកសកម្មប្រយុទ្ធកាលពីខែមុននៅលើមូលដ្ឋានកងទ័ពមួយដែលជាផ្នែកគ្រប់គ្រងដោយប្រទេសឥណ្ឌា និងជាតំបន់មានជម្លោះដែលអះអាងថាមានទាហានឥណ្ឌា១៩នាក់នៅទីនោះ។ ញូវដេលីបានស្តីបន្ទោសការវាយប្រហារលើពួកសកម្មប្រយុទ្ធដែលឆ្លងកាត់ពីតំបន់ដែលគ្រប់គ្រងដោយប្រទេសប៉ាគីស្ថាន ប៉ុន្តែប្រទេសប៉ាគីស្ថានបានបដិសេធថាមិនជាប់ពាក់ព័ន្ធឡើយ។ ស្នងការប៉ូលិសលោក Ghulam Jeelani បានឱ្យដឹងថាលោក Nabi ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែបានស្លាប់ដោយសាររបួសរបស់គាត់។ គួរបញ្ជាក់ផងដែរថាគណបក្ស The People’s Conference ដែលលោកធ្វើការនៅទីនេះដឹកនាំដោយដោយលោក Sajad Lone ដែលជាផ្នែកមួយនៃក្រុមចម្រុះដែលមានអំណាចនៅក្នុងរដ្ឋ Jammu និងកាស្មៀរ៕