ប្រភពព័ត៌មានពី Channelnewsasia ចុះផ្សាយថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៦
យោធាបាននិយាយថាកាលពីថ្ងៃពុធថាកងទ័ពមីយ៉ាន់ម៉ាសម្លាប់មនុស្ស១០នាក់ក្នុងពេលប៉ះទង្គិចគ្នានៅភាគខាងជើងរដ្ឋរ៉ាក់ឃីនដែលជាតំបន់កើនឡើងអំពើហិង្សា និងជាតំបន់មានចលាចលដ៏គួរឲ្យភ័យខ្លាចជាយូរមកហើយដោយអំពើហិង្សាខាងនិកាយសាសនា។ បុរសប្រដាប់ដោយអាវុធជាច្រើននាក់បានវាយប្រហារទៅលើក្រុមទាហានក្នុងពេលប្រតិបត្ដិការក្នុងភូមិមួយឈ្មោះថា Kyet Yoe Pyin នៅជិតព្រំដែនជាមួយប្រទេសបង់ក្លាដេស។ យោធានិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការប៉ះទង្គិចគ្នានេះប្រើប្រាស់កាំភ្លើង ដំបង និងកាំបិត។ សាកសពរបស់ក្រុមហិង្សាចំនួន១០នាក់ និងកាំភ្លើងមួយដើមរកឃើញនៅនឹងកន្លែង។ កងទ័ពមីយ៉ាន់ម៉ាដែលគេស្គាល់ថាជា Tatmadaw បានបញ្ជូនចូលទៅក្នុងភាគខាងជើងរដ្ឋរ៉ាឃីនដើម្បីស្វែងរកពួកអ្នកវាយប្រហារដែលសម្លាប់មន្ត្រីប៉ូលិស៩នាក់ និង៥នាក់ទៀតរងរបួសក្នុងការប៉ះទង្គិចមួយនៅព្រំដែនកាលពីថ្ងៃទី ២ ខែតុលាកន្លងទៅនេះ។ ប្រជាជនភាគច្រើនរស់នៅក្នុងតំបន់នេះគឺជាជនជាតិម៉ូស្លីមនៃក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា៕