ការបំផ្ទុះគ្រាប់បែកនៅខាងក្រៅវិហារអ៊ីស្លាមសម្លាប់ជនជាតិអាហ្វហ្គានីស្ថាន១៤នាក់ និងមនុស្ស២៤នាក់ទៀតរងរបួស

0

ប្រភពព័ត៌មានពី Channelnewsasia ចុះផ្សាយថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៦

ការបំផ្ទុះគ្រាប់បែកមួយនៅខាងក្រៅវិហារអ៊ីស្លាមក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃពុធនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់១៤នាក់ និងរងរបួស២៤នាក់ក្នុងចំណោមអ្នកថ្វាយបង្គំ។ នេះជាការវាយប្រហារលើកទី២ដែលផ្ដោតសំខាន់ទៅលើជនជាតិភាគតិចស៊ីអ៊ីតរបស់ប្រទេសនេះ។ អ្នកកាន់សាសនាប្រមូលផ្តុំគ្នាដើម្បីធ្វើពិធី Ashura របស់មូស្លីមស៊ីអ៊ីត (Shi’ ite Muslims) ក្នុងវិហារអ៊ីស្លាមដែលមានចម្ងាយប្រមាណជា២០គីឡូម៉ែត្រ (១២ ម៉ាយ) ពីតំបន់ Mazar-i-Sharif ដែលជារដ្ឋធានីនៃខេត្ត Balkh ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន។ លោក Moneer Ahmad Farhad ដែលជាអ្នកនាំពាក្យអភិបាលខេត្តនិយាយថាវិហារអ៊ីស្លាមនេះត្រូវបានគេកំណត់គោលដៅរួចហើយក្នុងការបំផ្ទុះគ្រាប់បែក។ មិនទាន់មានការអះអាងទទួលខុសត្រូវភ្លាមៗទៅលើការវាយប្រហារបំផ្ទុះនេះនៅឡើយទេ។ បើយោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ នៅយប់ថ្ងៃអង្គារខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សយ៉ាងហោចណាស់១៨នាក់ និងរងរបួស៥០នាក់ទៀតនៅក្នុងពិធី Ashura ដែលប្រជាជនជួបជុំគ្នានៅវិហារអ៊ីស្លាមមួយនៅរដ្ឋធានី Kabul។ ក្រុមរដ្ឋអ៊ីស្លាមអះអាងពីការវាយប្រហារនេះ ហើយក៏អះអាងទទួលខុសត្រូវចំពោះការវាយប្រហារទៅលើបាតុកម្មតាមផ្លូវមួយក្នុងខែកក្កដាដែលបានសម្លាប់មនុស្ស៨៤នាក់ផងដែរ៕

afganistan-14-10-16