ជនសង្ស័យដែលមានគម្រោងធ្វើភេរវកម្មរនៅអាល្លឺម៉ង់ស្លាប់បាត់បង់ជីវិត

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦

ជនចំណាកស្រុកស៊ីរីម្នាក់សង្ស័យថាបានរៀបចំគម្រោងវាយប្រហារភេរវកម្មនៅព្រលានយន្តហោះអាល្លឺម៉ង់ បានធ្វើអត្តឃាតខ្លួនឯងខណៈដែលស្ថិតក្នុងការឃុំឃាំងនេះបើយោងតាមការរាយការណ៍មួយ។ ជនសង្ស័យដែលមានអាយុ២២ឆ្នាំស្ថិតក្រោមការយាមរបស់ប៉ូលិសយ៉ាងហ្មត់ចត់បន្ទាប់ពីចាប់ខ្លួន។ លោក Jaber Al-Bakr ត្រូវគេប្រទះឃើញស្លាប់នៅក្នុងគុកដោយធ្វើកូដកម្មអត់អាហារ។ប៉ូលិសវាយឆ្មក់ផ្ទះល្វែងរបស់គាត់កាលពីសប្តាហ៍មុន ប៉ុន្តែពួកគេបរាជ័យក្នុងការចាប់ខ្លួនគាត់។ អាជ្ញាធរនិយាយថានៅល្ងាចថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៦ លោក Jaber Al-Bakr ជាប់សង្ស័យថាបានរៀបចំគម្រោងវាយប្រហារដ៏ធ្ងន់ធ្ងរមួយ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសអាល្លឺម៉ង់បានឱ្យដឹងថាគាត់ហាក់ដូចជាមានគម្រោងដើម្បីអនុវត្តការវាយប្រហារភេរវកម្មស្រដៀងគ្នាទៅនឹងអ្នកដែលបានធ្វើនៅក្នុងទីក្រុងព្រុយសែលកាលពីខែមីនា និងនៅក្នុងទីក្រុងប៉ារីសកាលពីឆ្នាំមុន៕

german-14-10-16