ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៦
យ៉ាងហោចណាស់មនុស្ស២០នាក់ដែលភាគច្រើនជាយុទ្ធជនឧទ្ទាមស៊ីរីស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយនៅចំនុចត្រួតពិនិត្យរបស់កងទ័ពស៊ីរីដែលស្ថិតនៅរវាងច្រកព្រំដែនប្រទេសស៊ីរី និងប្រទេសទួរគី។ យោងតាមកាសែតទួរគី HaberTurk បានឲ្យដឹងថាការផ្ទុះនេះសម្លាប់មនុស្ស៣០នាក់ព្រមទាំងបន្សល់ទុកអ្នករងរបួសរាប់សិបនាក់ទៀតដែលគេបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងទីក្រុង Kilis ក្បែរប្រទេសទួរគី។ កាសែតដដែលបាននិយាយបន្ថែមទៀតថាការវាយប្រហារនេះធ្វើឡើងដោយក្រុមភេរវករ IS។ បញ្ហានេះកើតឡើងតាំងពីថ្ងៃទី ២៤ ខែសីហានៅពេលដែលកងកម្លាំងទួរគីឆ្លងចូលទៅភាគខាងជើងប្រទេសស៊ីរីដោយយកលេសជំរុញឱ្យរដ្ឋអ៊ីស្លាមនៅឆ្ងាយពីព្រំដែន៕