ប្រទេសណូវែលហ្សេឡង់ជំរុញឱ្យអង្គការសហប្រជាជាតិបញ្ចប់ការវាយប្រហារតាមផ្លូវអាកាសនៅប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី Channelnewsasia ចុះផ្សាយថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៦

កាលពីថ្ងៃពុធកន្លងទៅនេះក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍ម្នាក់ក្នុងចំណោម១០នាក់បានបង្ហាញពីសេចក្តីព្រាងសម្រេចមួយទាមទារឱ្យបញ្ចប់ការវាយប្រហារផ្លូវអាកាសនៅសមរភូមិនៃទីក្រុងអាល្លេប៉ូប្រទេសស៊ីរី។ វិធានការថ្មីដើរតាមការអនុវត្តនៃក្រុមប្រឹក្សានេះដើម្បីអនុម័តសេចក្តីសម្រេចចិត្តចំនួន២លើបទឈប់បាញ់គ្នាក្នុងប្រទេសស៊ីរីក្នុងអំឡុងពេលកិច្ចប្រជុំនៅចុងសប្តាហ៍នេះ។ អត្ថបទព្រាងដែលមើលឃើញដោយ AFP គឺការទាមទារឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការវាយប្រហារទាំងអស់ដែលអាចបណ្តាលឱ្យមានអ្នកស្លាប់ឬរងរបួសឬការខូចខាតទៅដល់ជនស៊ីវិលនៅក្នុងប្រទេសស៊ីរីជាពិសេសនៅក្នុងទីក្រុងអាល្លេប៉ូ។ នៅតែមិនច្បាស់ថាតើវិធានការស្នើឡើងនេះនឹងដាក់បោះឆ្នោតនៅឯក្រុមប្រឹក្សាសន្តិសុខដែរឬទេ។ សមាជិកក្រុមប្រឹក្សានឹងពិភាក្សាគ្នាពីវិបត្តិក្នុងប្រទេសស៊ីរីក្នុងអំឡុងពេលកិច្ចប្រជុំជប់លៀងនៅថ្ងៃពុធពេលថ្ងៃត្រង់ជាមួយអគ្គលេខាធិការ លោក បាន គីមូន មុនពេលសម័យប្រជុំក្រុមប្រឹក្សាថ្មីមួយទៀតដែលនឹងធ្វើឡើងនៅថ្ងៃចន្ទខាងមុខនេះ។ សហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ីនឹងត្រូវកោះហៅប្រជុំពិភាក្សាជាអន្តរជាតិនៅទ្វីបអឺរ៉ុបនាចុងសប្តាហ៍នេះដើម្បីព្យាយាមជាថ្មីម្តងទៀតក្នុងការធានាឱ្យមានបទឈប់បាញ់គ្នាមួយ និងការបញ្ចប់យុទ្ធនាការទម្លាក់គ្រាប់បែកនៅក្នុងទីក្រុងអាល្លេប៉ូប្រទេសស៊ីរីដែលគាំទ្រដោយរុស្ស៊ី។ មហាសន្និបាតនេះត្រូវគេរំពឹងថានឹងរៀបចំកិច្ចប្រជុំពិសេសមួយដើម្បីពិភាក្សាពីប្រទេសស៊ីរីនៅសប្តាហ៍ក្រោយនេះដែលអាចនាំឱ្យមានវិធានការបន្ថែមទៀតដើម្បីកំណត់ទិសដៅសិទ្ធិបោះឆ្នោតរបស់ប្រទេសស៊ីរីនៅអង្គការសហប្រជាជាតិ។ លោក Michael Grant ដែលជាឧបនាយកឯកអគ្គរដ្ឋទូតប្រទេសកាណាដាបានប្រាប់ AFP ថាកិច្ចប្រជុំនេះនឹងអនុញ្ញាតឱ្យរដ្ឋជាសមាជិកអង្គការសហប្រជាជាតិធ្វើការបង្ហាញពីការបារម្ភ និងទុក្ខព្រួយរបស់ពួកគេនៅលើអ្វីដែលកំពុងកើតឡើងក្នុងប្រទេសស៊ីរី និងកង្វះនៃការឆ្លើយតបសមរម្យដោយសហគមន៍អន្តរជាតិនិងអង្គការសហប្រជាជាតិ៕

newzealand-15-10-16