ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦
ព្រលានយន្តហោះនៅក្នុងទីក្រុង St. Petersburg ដែលជាទីក្រុងធំបំផុតទី២របស់ប្រទេសរុស្ស៊ីបានបន្តប្រតិបត្ដិការជម្លៀសយ៉ាងប្រញាប់ដោយសារតែមានការគំរាមបំផ្ទុះគ្រាប់បែក។ ប៉ូលិស និងសេវាសន្តិសុខអាកាសចរណ៍កំពុងបន្តដំណើរការជាមួយនឹងវិធានការដែលមានសុវត្ថិភាព។ ប៉ូលិសបិតទ្វារច្រកចេញ និងចូលបណ្តោះអាសន្ន។ គួរបញ្ជាក់ផងដែរថា Pulkovo គឺជាមជ្ឈមណ្ឌលអាកាសចរណ៌ធំជាងគេបំផុតទី៣នៅប្រទេសរុស្ស៊ី។ យោងតាមតួលេខពី TASS ព្រលានយន្តហោះនេះបានទទួលអ្នកដំណើរជាង១៣លាននាក់នៅក្នុងឆ្នាំ២០១៥៕