ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៥
យ៉ាងហោចណាស់មានមនុស្ស៣៥នាក់ស្លាប់ក្នុងការវាយប្រហារអត្តឃាតមួយដែលកំណត់គោលដៅលើក្រុមនិការស៊ីអ៊ីតក្នុងរាជធានីបាដាដ ប្រទេសអ៊ីរ៉ាក់ នេះបើយោងតាមប្រភពព័ត៌មានផ្លូវការ។ ការវាយប្រហារអត្តឃាតលើក្រុមនិកាយស៊ីអ៊ីតនេះបណ្តាលឲ្យមនុស្ស៦៤នាក់រងរបួស និង៣៥នាក់ស្លាប់។ ការវាយប្រហារនេះកើតឡើងនៅពេលអាហារថ្ងៃត្រង់ដោយជនវាយប្រហាពាក់អាវកាក់បំផ្ទុះខ្លួនឯងចំពេលដែលមនុស្សកំពុងធ្វើធម្មយាត្រា។ ក្រុមឧទ្ទាមអ៊ីស្លាមនិយាយលើតេលេក្រាមថាការវាយប្រហារកាលពីថ្ងៃសៅរ៍ ធ្វើឡើងនៅពាក់កណ្តាលក្រុមមនុស្សដែលប្រមូលផ្តុំគ្នាក្នុងតំបន់ Shaab ក្នុងក្រុងបាដាដ។ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕