ទាហាន SAS ត្រូវគេស៊ើបអង្កេតរឿងសង្គ្រាមនៅអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៦

អតីតពលបាលត្រី SAS និយាយថាគាត់ត្រូវគេស៊ើបអង្កេតរឿងក្តីឃាតកម្មក្រោយពេលគាត់បាញ់សម្លាប់ទាហានសត្រូវដែលចាត់ទុកថាជាការសម្លាប់ដោយមេត្តា។ លោក Colin Maclachlan អាយុ៤២ឆ្នាំមកពីក្រុង Edinburgh បានសរសេរសៀវភៅមួយក្បាលអំពីរបៀបសម្លាប់ទាហានសត្រូវ ២ ឬ ៣នាក់ ក្នុងប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ២០០៣។ ការសម្លាប់នោះគឺសម្លាប់ទាហានដែលរងរបួស។ ការសម្លាប់ទាហានរបួសគឺជាការប្រឆាំងច្បាប់កងកម្លាំងយោធាអង់គ្លេស និងអនុសញ្ញាក្រុងហ្សឺណែវ។ បណ្តាញសារព័ត៌មាន BBC យល់ថាការសើបអង្កេតលើទាហានរូបនេះជាការស៊ើបអង្កេតបឋម។ ទាក់ទិននឹងបញ្ហានេះរដ្ឋមន្រ្តីក្រសួងការពារជាតិបដិសេធសុំមិនធ្វើសេចក្តីអត្ថាធិប្បាយ៕

sas-17-10-16