ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦
មេបញ្ជាការម្នាក់ក្នុងចំណោមមេបញ្ជាការទាំងអស់នៃកងកម្លាំងការពារជាតិរបស់សាធារណរដ្ឋប្រជាជន Donetsk ស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកមួយនៅក្នុងជណ្តើរយន្តនៃអគារផ្ទះល្វែងមួយនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ យោងតាមទិន្នន័យបឋមបានឲ្យដឹងថាគ្រឿងឧបករណ៍បំផ្ទុះកែច្នៃមួយត្រូវគេបំពាក់នៅខាងក្នុងឬនៅក្បែរជណ្តើរយន្តក្នុងផ្ទះដែលលោក Arsene Pavlov រស់នៅ។ ការសម្លាប់គាត់ត្រូវគេចាត់ទុកថាជាអំពើភេរវកម្មយ៉ាងជាក់ស្តែងដែលធ្វើឡើងដោយកងកម្លាំង Kiev។ បុរសដែរមានអាយុ៣៣ឆ្នាំរូបនេះបានប្រយុទ្ធក្នុងសមរភូមិ Ilovaisk កាលពីខែសីហា ឆ្នាំ២០១៤ និងសមរភូមិទី២នៅព្រលានយន្តហោះ Donetsk ក្នុងឆ្នាំដដែលហេតុដូច្នេះហើយបានជាគេចាត់ទុកគាត់ថាជាវីរបុរសគំរូម្នាក់៕