ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៦
ក្រុមឧទ្ទាមបានវាយប្រហារពន្ធនាគារដែលឃុំខ្លួនសមាជិកជីហាដប្រមាណជា១០០នាក់ត្រូវបានមន្រ្តីមានសមត្ថកិច្ចទប់ស្កាត់បាន នេះបើយោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យរដ្ឋាភិបាលលោក Marou Amadou។ ការវាយប្រហារទៅលើពន្ធនាគារដែលឃុំខ្លួនក្រុមជីហាដធ្វើឡើងនៅចម្ងាយ៥០គីឡូម៉ែតភាគពាយព្យនៃរាជធានី Niamey ប្រទេសនីហ្សេរីយ៉ា។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Amadou ប្រាប់ភ្នាក់ងារសារព័ត៌មាន BBC ថាអ្នកវាយប្រហារមានប្រភពមកពីក្រុម Mujao ជាក្រុមបំបែកខ្លួនពីក្រុម al-Qaeda មកពីប្រទេសម៉ាលី។ ពន្ធនាគារនោះឃុំខ្លួនទាំងក្រុម Boko Haram និងអ្នកដែលពាក់ព័ន្ធជាមួយនឹងក្រុម al-Qaeda ផ្សេងទៀត។ យោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថាពុំមាននរណាម្នាក់ភៀសខ្លួនចេញពីការវាយប្រហារនោះទេ។ លោកបន្ថែមទៀតថា ការវាយប្រហារត្រូវបានទប់ស្កាត់ ហើយភេរវករម្នាក់ត្រូវគេបាញ់សម្លាប់៕