សង្គ្រាមនៅប្រទេសស៊ីរី៖ រុស្ស៊ីប្រកាសផ្អាកសង្គ្រាមដើម្បីនិយាយរឿងសិទ្ធមនុស្សនៅក្រុងអាល្លេប៉ូ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៦

ប្រទេសរុស្ស៊ីប្រកាសផ្អាកសង្គ្រាមដើម្បីនិយាយពីរឿងសិទ្ធមនុស្សក្នុងប្រត្តិការបោកគ្រាប់បែករបស់ខ្លួនក្នុងទីក្រុងអាល្លេប៉ូ ប្រទេសស៊ីរី។ ប្រភពព័ត៌មានពីក្រុងម៉ូស្កូបានឲ្យដឹងថាប្រតិបត្តិការក្នុងក្រុងអាល្លេប៉ូ កាលពីថ្ងៃ ព្រហសប្បតិ៍ មានរយៈពេលជាង៨ម៉ោង។ ក្រោយមករដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីប្រកាសផ្អាកការវាយប្រហារលើក្រុងអាល្លេប៉ូ កាលពីល្ងាចថ្ងៃច័ន។ រដ្ឋមន្រ្តីក្រសួងការពារជាតិនិយាយថាការផ្អាកបានធ្វើឡើងដោយមានកិច្ចព្រមព្រៀងពីជនស៊ីវិល និងក្រុមឧទ្ទាមដែលពួកគេនឹងអាចចាកចេញពីទីក្រុង។ មន្រ្តីអង្គការសហប្រជាជាតិមានប្រសាសន៍ថាការចរចារបែបនេះ យ៉ាងហោចណាស់ត្រូវចំណាយពេល១២ម៉ោង។ យើងស្វាគមន៍ជានិច្ចចំពោះការផ្អាកសង្គ្រាមដើម្បីនិយាយពីសិទ្ធមនុស្ស ប៉ុន្តែត្រូវចំណាយពេលយូរជាងនេះសម្រាប់ចរចារ។ ការប្រកាសនេះជាសារដើម្បីដោះលែង ផ្តល់សិទ្ធសេរីភាពជនស៊ីវិល ជម្លៀសអ្នករងរបួស និងការដកខ្លួនរបស់យុទ្ធជន នេះបើយោងតាមប្រសាសន៍របស់អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក Stephane Dujarric៕

allepo-18-10-16