ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៦
យ៉ាងហោចណាស់មានមនុស្ស២នាក់ស្លាប់ ២នាក់បាត់ខ្លួន និងមនុស្សជាច្រើននាក់ទៀតរងរបួសក្រោយពីមានការផ្ទុះ និងដុតនៅក្រុមហ៊ុនគីមី BASF របស់អាល្លឺម៉ង់។ ការផ្ទុះយ៉ាងកក្រើកមួយបានកើតឡើងនៅរោងចក្រគីមី BASF។ ខាងរោងចក្របានឲ្យដឹងថាការផ្ទុះកើតឡើងពេលកំពុងបង្ហូរប្រេងក្នុងដំណើរការដឹកជញ្ចូនសារធាតុគីមីឆៅ។ ក្រោយពីផ្ទុះភ្លាមៗអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ដែលគេមើលឃើញពីកំពង់ផែនៅខាងជើងទីក្រុងដែលជាកន្លែងកប៉ាល់ដឹកប្រេង និងឧស្ម័នផ្គត់ផ្គង់រោងចក្រនេះ។ ការផ្ទុះនេះកើតឡើងនៅម៉ោងប្រមាណ ១១:២០ (០៩:២០ GMT) កាលពីថ្ងៃច័ន្ទ។ ប្រជាជនជិតនោះនាំគ្នាបិទបង្អួចរបស់ពួកគេខណៈដែលផ្សែងសាយភាយ។ ការផ្ទុះនេះបណ្តាលឲ្យមនុសុ្ស២នាក់ស្លាប់ មនុស្ស២នាក់បាត់ខ្លួន មនុស្ស៧នាក់រងរបួសស្រាល និង៦នាក់ផ្សេងទៀតរងរបួសធ្ងន់៕