ក្រុមឧទ្ទាមអ៊ុយក្រែនចោទប្រកាន់រដ្ឋាភិបាលទីក្រុង Kiev ពីការស្លាប់មេបញ្ជាការរបស់ពួកគេដែលមានឈ្មោះហៅក្រៅ Motorola

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៦

ពួកឧទ្ទាមនៅភាគខាងកើតអ៊ុយក្រែនកំពុងព្យាយាមរកអ្នកដែលធ្វើឃាតមេបញ្ជាការម្នាក់របស់ពួកគេដែលមេដឹកម្នាក់នាំនោះត្រូវបាន អាជ្ញាធរអ៊ុយក្រែនចាត់ទុកថាជាឧក្រិដ្ឋជនសង្គ្រាម។ មេដឹកនាំឧទ្ទាមកើតនៅរុស្ស៊ីមានឈ្មោះ Arsen Pavlov ឈ្មោះហៅក្រៅ Motorola បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកក្នុងផ្ទះល្វែងរបស់គាត់ក្នុងក្រុង Donetsk កាលពីថ្ងៃអាទិត្យនេះ។ ក្រុមឧទ្ទាមបានចោទប្រកាន់ថាប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko ថាចង់ប្រកាសសង្គ្រាម។ វីដេអូរឃ្លីបខ្លីមួយបានផុសលើគេហទំព័ររបស់ក្រុម Ukrainian neo-Nazi អះអាងថាខ្លួនសម្លាប់ Motorola។ វីដេអូរខ្លីនោះបានសរសេរដោយលោក Alexander Kots ឆ្លើយឆ្លងពីសង្រ្គាមរុស្ស៊ី និងបានបង្ហាញរូបបុរសពាក់ម៉ាស់ទាំងបួនមានកាន់កាំភ្លើង។ ប៉ុន្តែប្រធានក្រុមនេះថាមិនមានមតិអ្វីលើវីដេអូរឃ្លីបនេះទេ។ សូមបញ្ជាក់ថា Motorola ជាមេបញ្ជាការក្រុមឧទ្ទាមហៅថា Sparta ដែលមានសមាសភាពចូលរួមប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែនយ៉ាងសកម្មនៅអាកាសយាន្តដ្ឋាន Donetsk និង Ilovaisk។ ទាក់ទងនឹងការប្រឆាំងនេះរដ្ឋាភិបាលអ៊ុយក្រែន ចោទប្រកាន់ Motorola ពីបទឧក្រិដជនសង្គ្រាម៕

ukrain-18-10-16