ហេតុអ្វីបានជាពួកគេទម្លាក់គ្រាប់បែកមកលើយើង? ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ និងបងប្រុសស្លាប់ក្នុងវាយប្រហារដោយគ្រាប់កាំភ្លើងត្បាល់ក្នុងទីក្រុងអាល្លេប៉ូ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៦

ការវាយប្រហារដោយគ្រាប់កាំភ្លើងត្បាល់មកលើតំបន់ដែលកាន់កាប់ដោយរដ្ឋាភិបាលក្នុងទីក្រុងអាល្លេប៉ូកាលពីថ្ងៃអាទិត្យសម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់ និង២៣នាក់ផ្សេងទៀតរងរបួស។ សារព័ត៌មាន RT និយាយជាមួយជនរងគ្រោះខណៈដែលក្រុមអ្នកសង្គ្រោះកំពុងយកសាកសពក្មេងស្រីអាយុ១៣ម្នាក់ចេញពីគំនរបាក់បែក។ ការកាយយកសាកសពក្មេងស្រីឈ្មោះ Sarah វ័យ១៣ឆ្នាំដែលស្លាប់ក្នុងផ្ទះរបស់នាងចំណាយពេលវេលារហូតដល់ទៅ៦ម៉ោង។ អ្នកជិតខាង និងមិត្តភក្តិរបស់ Sarah Ahmad និយាយថា “ឪពុករបស់នាងបានឃាត់នាង និងបងប្រុសរបស់នាងមិនឲ្យទៅសាលាដោយសារតែមានការវាយប្រហាគ្រាប់ផ្លោង។ ដូច្នេះពួកគេក៏នៅក្នុងផ្ទះ ហើយគ្រាប់រ៉ូកែតទាំងនោះក៏វាយប្រហារមកចំផ្ទះរបស់ពួកយើង”។ បងប្រុសរបស់ Sarah វ័យ២០ឆ្នាំក៏ត្រូវស្លាប់នៅក្នុងបន្ទប់ដូចគ្នាដែរ។ លោក Faraj និងក្រុមគ្រួសារដែលរងគ្រោះក្នុងការវាយប្រហារគ្រាប់ផ្លោងនេះដែរបានសួរពីមូលហេតុដែលក្រុមឧទ្ទាមវាយប្រហារមកលើជនស៊ីវិលស្លូតត្រង់នៅពេលដែលពួកគេកំពុងប្រឈមមុខជាមួយកងទ័ពស៊ីរី។  លោកសួរថា “ហេតុអ្វីបានជាពួកគេទម្លាក់គ្រាប់បែកមកលើយើងទៅវិញ?”៕

allepo1-18-10-16