ជម្លោះក្រុងម៉ូសូល៖ សហរដ្ឋអាមេរិចនិយាយថាក្រុមឧទ្ទាមប្រើប្រជាជនជាខែល

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៦

សហរដ្ឋអាមេរិកចោទប្រកាន់ក្រុមឧទ្ទាមឥស្លាម IS ថាប្រើប្រាស់ប្រជាជនជាខែលខណៈដែលកងកម្លាំងយោធាអ៊ីរ៉ាក់បានរំកិលទៅជិតក្រុមនេះនៅក្រុងម៉ូសូល។ គេជឿថាមានមនុស្ស៧០០,០០០នាក់មានវត្តនៅទីក្រុងភាគខាងជើងប្រទេសអ៊ីរ៉ាក់ខណៈដែលកងកម្លាំងឧទ្ទាម IS មានចំនួន៥,០០០នាក់កំពុងប្រឈមក្នុងការប្រយុទ្ធជាមួយកងកម្លាំងចម្រុះរបស់រដ្ឋាភិបាល។ កងកម្លាំងចម្រុះសហរដ្ឋអាមេរិកបានឲ្យដឹងថាពួកគេបានជម្រុញឲ្យក្រុមឧទ្ទាមចាកចេញពីភូមិចំនួន១០ ប៉ុន្តែក្រុមឧទ្ទាមបានយកប្រជាជនជាខែលការពារដំណើររបស់ពួកគេ។ លោកប្រធានាធិបតីបារ៉ាក់អូប៉ាម៉ាបង្ហាញពីការព្រួយបារម្ភដល់ប្រជាជនដែលចាកចេញពីតំបន់ដែលខ្លួនរស់នៅ ហើយលោកបន្ថែមថាគម្រោង និងហេដ្ឋារចនាសម្ព័ន្ធជាចំណុចដែលត្រូវដោះស្រាយជាមួយនឹងវិបត្តិមនុស្សជាតិ៕

mosul-19-10-16