ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៦
បងប្រុសជនសង្ស័យសំខាន់ម្នាក់ត្រូវបានគេអញ្ចើញឲ្យមកនិយាយជាមួយប្អូនប្រុសរបស់ខ្លួនដែលជាភេវរករជីហាដវាយប្រហារក្រុងប៉ារីស។ កាលពី២សប្តាហ៍មុនពួកគេមិនអាចដឹងអ្វីពីលោក Saleh Abdesla ទៀតទេដោយសារគាត់នៅស្ងៀម និងបដិសេធមិន ព្រមសហការជាមួយអ្នកស៊ើបអង្កេតសោះ។ “ខ្ញុំបានសុំឲ្យប្អូនខ្ញុំនិយាយ” នេះជាពាក្យសំដីរបស់លោក Mohamed Abdeslam ត្រូវជាបងប្រុសរបស់ Saleh Abdesla ប្រាប់ទៅកាន់វិទ្យុ RTL របស់បារាំង។ លោក Mohamed Abdeslam បានសាកសួរចង់ដឹងពីហេតុការណ៍មុន និងក្រោយពេលកើតហេតុក្នុងការវាយប្រហារដែលបណ្តាលឲ្យមនុស្ស១៣០នាក់ស្លាប់នៅទីក្រុងប៉ារីស។ ទាក់ទងនឹងការវាយប្រហារនេះ ក្រុមឧទ្ទាមអ៊ីស្លាមបានអះអាងទទួលខុសត្រូវ។ លោក Salah Abdeslam ជាសកម្មជនដែលសល់ជិវិតតែមួយក្នុងចំណោមសមាជិករបស់ខ្លួន ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួននៅក្រុងព្រុយសែលកាលពីខែមីនា ហើយគាត់បានរក្សាភាពស្ងៀមស្ងាត់នៅពេលគេបញ្ចូនគាត់ទៅប្រទេសបារាំងកាលពីខែមេសា។ លោក Mohamed Abdeslam និយាយថាប្អូនប្រុសរបស់គាត់បាក់ទឹកចិត្ត ហើយគាត់ពិតជាភ្ញាក់ផ្អើលណាស់ដែលប្អូនប្រុសរបស់គាត់កាន់តែវង្វេងងប់ងល់ជាងមុន។ ខណៈដែល Mohamed Abdeslam ទៅសួរសុខទុក្ខប្អូនប្រុសរបស់គាត់នៅប៉ែលហ្សិក គាត់ឃើញលោក Salah Abdeslam ត្រៀមខ្លួននឹងសារភាព បុន្តែប៉ុន្មានខែក្រោយមកទៀតគាត់មានអារម្មណ៍ថាគាត់មើលទៅប្អូនរបស់គាត់ដូចមនុស្សម្នាក់ផ្សេងទៀត។ លោក Salah Abdeslam បានអះអាងថាលោក Salah Abdeslam កាន់តែបិទមាត់ និងរក្សាខ្លួនជាអាថ៌កំបាំងជាងមុន៕