ជម្លោះក្នុងក្រុងម៉ូសូល៖ សហភាពអឺរ៉ុបគួរតែត្រៀមខ្លួនសម្រាប់ក្រុមជីហាដដែលវិលត្រឡប់មកវិញ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៦

សហភាពអ៊ឺរ៉ុបប្រញាប់រៀបចំខ្លួនដើម្បីប្រឈមនឹងការវិលត្រលប់មកវិញរបស់ក្រុមជីហាដប្រសិនបើក្រុមឧទ្ទាមនេះត្រូវបានគេកំចាត់ចេញពីប្រទេសអ៊ីរ៉ាក់។ លោកអគ្គមេបញ្ជាការកងសន្តិសុខជាតិលោក Julian King និយាយថាទោះបីជាមានពួកសកម្មប្រយុទ្ធតិចតួចក៏ដោយក៏អាចគម្រាមកំហែងយើងបានដែរ ដូច្នេះយើងត្រូវត្រៀមខ្លួនទុកជាមុន។ល។ កងកម្លាំងចម្រុះសហរដ្ឋអាមេរិកបានឲ្យដឹងថាពួកគេជម្រុញឲ្យក្រុមឧទ្ទាមចាកចេញពីភូមិចំនួន១០ ប៉ុន្តែពួកគេបានយកប្រជាជនជាខែលការពារដំណើររបស់ពួកគេ។ គេជឿថាសមាជិកឧទ្ទាមចំនួន៥០០នាក់ផ្សេងទៀតនៅតែមានវត្តមានក្នុងក្រុង។ កងទ័ពរដ្ឋាភិបាលបានផ្លាស់ប្តូរពីភាគខាងត្បូងដែលបច្ចុប្បន្ននេះស្ថិតនៅចម្ងាយ៤០គីឡូម៉ែត្រ (២៤ម៉ាយ) ពីទីក្រុងនេះ ខណៈដែលពួកយុទ្ធជនឃើដឈរជើង នៅចម្ងាយ៣០គីឡូម៉ែត្រទៅភាគខាងកើត។ គណៈកម្មាធិការអន្តរជាតិកាកបាទក្រហមបានអំពាវនាវដល់ភាគីទាំងអស់ដើម្បីបង្ហាញពីការជួយដល់មនុស្សជាតិរបស់ពួកគេ ដោយពួកគេបារម្ភថាអាចនឹងមានវិបត្តិធំបំផុតក្នុងការផ្តល់ជំនួយដល់មនុស្សជាតិរយៈពេលចុងក្រោយនេះ៕

mosul-20-10-16