ប្រភព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៦
មានការប្រយុទ្ធគ្នានៅក្បែររដ្ឋធានី Mogadishu នៃប្រទេសសូម៉ាលីក្រោយពីក្រុមយុទ្ធជន al-Shabab បានរាតត្បាតក្រុងសំខាន់។ របាយការណ៍ចុងក្រោយបានឲ្យដឹងថាយ៉ាងហោចណាស់ប៉ូលិស៤នាក់ និងជនស៊ីវិលជាច្រើននាក់ត្រូវបានក្រុមឧទ្ទាមសម្លាប់ កាលពីថ្ងៃអង្គារ៍។ អ្នកនាំពាក្យនៃបេសកកម្មសហភាពអាហ្វ្រិកនៅសូម៉ាលីនិយាយថាក្មាន់កាំភ្លើងត្រូវគេបង្ខំឲ្យសកម្មភាព ប៉ុន្តែនៅមិនទាន់បញ្ជាក់។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាសំឡេងកាំភ្លើងនៅតែបន្លឺឡើងរហូតដល់ពេលយប់។ បេសកកម្មសហភាពអាហ្វ្រិកនៅសូម៉ាលី (AMISOM) ទទួលបានការគាំទ្រដោយរដ្ឋាភិបាលសូម៉ាលីនៅក្នុងការប្រយុទ្ធប្រឆាំងនឹងពួក al-Shabab។ ប្រជាជនរងការវាយប្រហារក្នុងក្រុង Afgoye ជាកន្លែងដែលមានចម្ងាយជាង៣០គីឡូម៉ែត្រពីរដ្ឋធានី Mogadishu ។ ក្រុមភេរវករចាប់ផ្តើមសកម្មភាពដោយការបំផ្ទុះគ្រាប់បែករថយន្ត។ ការផ្ទុះនេះបានសម្លាប់ប៉ូលិស៤នាក់ និងជនស៊ីវិលជាច្រើននាក់។ យោងតាមប្រភពព័ត៌មានពីមន្រ្តីប៉ូលិសលោក Abdukadir Ahmed ប្រាប់ភ្នាក់ងារបណ្តាញសារព័ត៌មានថាមនុស្ស១០នាក់ស្លាប់ និងភេរវករមួយចំនួនក៏ស្លាប់ដែរ។ ក្រុង Afgoye ចាត់ទុកថាជាទីក្រុងសំខាន់ដែលមានតែផ្លូវ២ខ្សែរចូលទៅក្នុងរដ្ឋធានី៕