ក្រុមឧទ្ទាមបាញ់ផ្លោងកាំភ្លើងធំទៅភាគខាងលិចទីក្រុងអាល្លេប៉ូសម្លាប់មនុស្ស៣នាក់ និងរបួស២៧នាក់ក្នុងពេលចរចាដើម្បីមនុស្សធម៌

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៦

មនុស្ស៣នាក់ស្លាប់ និង២៧នាក់ផ្សេងទៀតរងរបួសរួមទាំងកុមារ៣នាក់ផងខណៈដែលពួកសកម្មប្រយុទ្ធបាញ់ផ្លោងទៅភាគខាងលិចទីក្រុងអាល្លេប៉ូ។ ការវាយប្រហារនេះកើតឡើងក្នុងពេលផ្អាក៤៨ម៉ោងសំរាប់ការងារមនុស្សធម៌ដើម្បីអនុញ្ញាតឲ្យប្រជាជនចាកចេញពីទីក្រុង និងបញ្ជូនជំនួយដល់ទីក្រុងនេះ។ ពួកសកម្មប្រយុទ្ធរួមទាំងក្រុមរណសិរ្សជីហាដ Al-Nusra ដែលគ្រប់គ្រងភាគខាងកើតនៃទីក្រុងអាល្លេប៉ូបានបាញ់ផ្លោងកាន់តែខ្លាំងឡើងទៅតំបន់គ្រប់គ្រងដោយកងកម្លាំងរដ្ឋាភិបាលនៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។ មនុស្ស៣នាក់ស្លាប់ និង២៣នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារដោយគ្រាប់កាំភ្លើងត្បាល់ដែលបាញ់ចេញពីទីតាំងរបស់ពួកសកម្មប្រយុទ្ធកាលពីថ្ងៃអាទិត្យ។ អ្នកគ្រប់គ្រងមន្ទីរពេទ្យលោក Muhammad Batykh បានឲ្យដឹងថាគ្រាប់កាំភ្លើងត្បាល់ប្រាំគ្រាប់ផ្ទុះនៅក្នុងសង្កាត់ Jamiliya នៅប្រហែលម៉ោង១៧:១៥នាទី ម៉ោងនៅក្នុងស្រុក៕

allepo-20-10-16