ទិន្នន័យរ៉ាដាបង្ហាញឲ្យឃើញយន្តហោះបែលហ្ស៊ិក F-១៦s វាយប្រហារភូមិនៅជិតទីក្រុងអាល្លេប៉ូបណ្តាលឲ្យមនុស្សស្លាប់៦នាក់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៦

ប្រទេសរុស្ស៊ីបានបញ្ជាក់ថាយន្តហោះចម្បាំងរបស់ប៊ែលហ្សិក២គ្រឿងហោះចេញពីមូលដ្ឋានទ័ពអាកាស Jordan វាយប្រហារភូមិមួយក្នុងប្រទេសស៊ីរីនេះបើយោងតាមទិន្នន័យរ៉ាដា។ ប្រទេសប៊ែលហ្សិកបានបដិសេធក្នុងការវាយប្រហារតាមអាកាស។ ឧត្តមសេនី Igor Konashenkov បានឲ្យដឹងថាយន្តហោះចម្បាំងរបស់បែលហ្ស៊ិកវាយប្រហារភូមិនោះនៅពេលយប់ម៉ោង ០០:៣៥ GMT ។ ការវាយប្រហារនេះបានបន្សល់ទុកជនស៊ីវិល៦នាក់ស្លាប់ និង៤នាក់ផ្សេងទៀតរងរបួស។ យន្តហោះបែលហ្ស៊ិកបន្តល្បាតនៅជុំវិញទីក្រុង Azaz ភាគពាយព្យនៃប្រទេសស៊ីរី បន្ទាប់ពីហោះឆ្ពោះទៅអីរ៉ាក់ដោយចាកចេញពីដែនអាកាសរបស់ប្រទេសស៊ីរីនៅម៉ោង ០៤:២៥ GMT៕

russia-allepo-21-10-16