ជម្លោះនៅប្រទេសស៊ីរី៖ រុស្ស៊ីពន្យាពេលបទឈប់បាញ់នៅអាល្លេប៉ូ២៤ម៉ោងបន្ថែមទៀត

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៦

ប្រទេសរុស្ស៊ីនិយាយថានឹងពន្យាពេល២៤ម៉ោងទៀតក្នុងការរផ្អាកការឈប់បាញ់គ្នាលើក្រុមឧទ្ទាមភាគខាងកើតទីក្រុងអាល្លេប៉ូដោយសម្រាករហូតដល់រសៀលថ្ងៃសុក្រ។ រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Sergei Shoigu និយាយថាប្រធានធិបតីលោក Vladimir Putin បញ្ជាឲ្យពន្យាពេលដល់រសៀលថ្ងៃសុក្រម៉ោង ១៦:០០ (១៣:០០ GMT)។ ប្រធានដឹកនាំអង្គការសហប្រជាជាតិលោក Jan Egeland និយាយថាលោកសង្ឃឹមថាអ្នកជំងឺរាប់រយនាក់ដែលរងរបួសនឹងត្រូវជម្លៀសនៅថ្ងៃផុតកំណត់។ ផ្ទុយទៅវិញក្រុមឧទ្ទាមបានច្រានចោលបទឈប់បាញ់គ្នាដោយមានសេចក្តីរាយការណ៍មួយបង្ហាញថាការប៉ះទង្គិចគ្នានៅតែមានបន្ត ហើយប្រជាជនមួយចំនួនត្រូវបានគេហៅទូរស័ព្ទឲ្យចាកចេញពីតំបន់នោះ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និយាយថាក្រុមសកម្មប្រយុទ្ធបានការពារការជម្លៀសប្រជាជនតាមការពិភាក្សាអំពីវិបត្តិនេះបើយោងតាមការនិយាយទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry។ កងម្លាំងរុស្ស៊ី និងកងកម្លាំងរដ្ឋាភិបាលស៊ីរីបានផ្អាកការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃអង្គារដើម្បីបើកច្រករបៀងឲ្យប្រជាជនចាកចេញពីតំបន់នោះ។ យុទ្ធជនឧទ្ទាមត្រូវបានគេផ្តល់ឱកាសឲ្យចាកចេញតាមច្រករបៀងចំនួន២ច្រកដោយទុកអាវុធរបស់ពួកគេនៅពីក្រោយ។ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាននៅម៉ោង ៥:០០នាទីល្ងាចថ្ងៃព្រហស្បតិ៍ក្រុមឧទ្ទាមមួយចំនួនដែលឆ្លងកាត់ច្រករបៀងបានបន្ទោសគ្នាទៅវិញទៅមកជាមួយកងកម្លាំងរដ្ឋាភិបាល៕

russia-syria-21-10-16