ពួកសកម្មប្រយុទ្ធ ISIS ចូលវិហារអ៊ីស្លាមនៅ Kirkuk និងសាលាមត្តេយ្យ ហើយថែមទាំងយកជនស៊ីវិលធ្វើជាចំណាប់ខ្មាំង

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦

សេចក្តីរាយការណ៍បានឲ្យដឹងថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចូលទៅក្នុងផ្ទះ និងវិហារអ៊ីស្លាមនៅក្នុង Kurkuk ប្រទេសអ៊ីរ៉ាក់ ហើយថែមទាំងយកជនស៊ីវិលធ្វើជាចំណាប់ខ្មាំង។ ប្រធានប៉ូលិសក្រុងបញ្ចាក់ថាពួកគេបានវាយបំបែកចូលទៅក្នុងអគារសាលាមត្តេយ្យមួយផងដែរ។ ហេតុការណ៏នេះកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីក្រុមរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) បើកការវាយប្រហារមួយទៅលើអគាររដ្ឋាភិបាលនៅក្នុងទីក្រុងដែលបានបង្កឱ្យមានការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខហើយកងកម្លាំងអ៊ីរ៉ាក់បន្តការវាយលុករបស់ពួកគេទៅលើទីតាំងដ៏រឹងមាំក្នុងទីក្រុង Mosul។ប្រធានប៉ូលិស និងអភិបាលក្រុងអំពាវនាវដល់ប្រជាពលរដ្ឋឲ្យស្នាក់នៅក្នុងផ្ទះរបស់ពួកគេរហូតដល់ស្ថានភាពអាចគ្រប់គ្រងបាន។ យោងតាមរបាយការណ៍ពី Rudaw និង AFP បានឲ្យដឹងថាភាពចលាចលតាំងពីដំបូងរហូតមកដល់ពេលនេះបានធ្វើឲ្យប្រជាពលរដ្ធស្លាប់២៨នាក់ប៉ូលិស៦នាក់ពួកសកម្មប្រយុទ្ធ១២នាក់ និងកម្មករស្ថានីយថាមពល ១៦នាក់៕

iraq-22-10-16