បេសកជនក្រុមតាលីបង់អាហ្វហ្គានីស្ថានបញ្ជូនទៅកាន់ប្រទេសប៉ាគីស្ថានដើម្បីពិភាក្សាអំពីការចរចាសន្តិភាព

0

ប្រភពព័ត៌មានពី Channelnewsasia ចុះផ្សាយថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៦

មន្ត្រីជាន់ខ្ពស់បាននិយាយកាលពីថ្ងៃសៅរ៍នេះថាគណៈប្រតិភូមកពីការិយាល័យនយោបាយរបស់ពួកតាលីបង់ធ្វើទស្សនកិច្ចនៅប្រទេសប៉ាគីស្ថានចុងសប្តាហ៍នេះសម្រាប់ការពិភាក្សាដែលរួមបញ្ចូលការខិតខំប្រឹងប្រែងក្រៅផ្លូវការចុងក្រោយបំផុតមួយដើម្បីចាប់ផ្ដើមការចរចាដើម្បីបញ្ចប់សង្គ្រាមរយៈពេលវែងរបស់ប្រទេសអាហ្វហ្គានីស្ថាន។ ដំណើរទស្សនកិច្ចនេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីពួកតាលីបង់និយាយថាពួកគេប្រារព្ធធ្វើកិច្ចប្រជុំក្រៅផ្លូវការជាមួយមន្ត្រីនៅប្រទេសអាហ្វហ្គានីស្ថាន និងសហរដ្ឋអាមេរិកក្នុងប្រទេសកាតា (Qata) ដែលជាកិច្ចប្រជុំផ្ទាល់លើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំនេះបន្ទាប់ពីដំណើរការថ្មីមួយដើម្បីបញ្ឈប់ជម្លោះជាង១៥ឆ្នាំ។ ប្រភពព័ត៌មានបានមកពីពួកតាលីបង់និយាយថាលោក Mullah Abdul Manan ដែលជាបងប្រុសរបស់លោក Mullah Omar បានជួបជាមួយមន្ត្រីសហរដ្ឋអាមេរិក និងអាហ្គានីស្ថាន ប៉ុន្តែមិនទាន់ឈានទៅរកការចាប់ផ្ដើមការជជែកពិភាក្សាជាផ្លូវការនោះទេ។ សមាជិកជាន់ខ្ពស់ដែលមានមូលដ្ឋាននៅទីក្រុងដូហានិយាយថាគណៈប្រតិភូតាលីបង់នឹងសង្ខេបពីទីភ្នាក់ងារសុវត្ថិភាពនៅក្នុងប្រទេសប៉ាគីស្ថានស្តីពីកិច្ចប្រជុំកាតា (Qatar) ដែលមិនបានរួមបញ្ចូលអ្នកតំណាងរបស់ប្រទេសប៉ាគីស្ថាននោះទេ និងត្អូញត្អែរអំពីការចាប់ខ្លួនមេបញ្ជាការជាន់ខ្ពស់មួយចំនួនរបស់ខ្លួននៅក្នុងប្រទេសប៉ាគីស្ថានផងដែរ៕

afghan-23-10-16