ការវាយប្រហារក្រុងម៉ូសូល៖ កងកំលាំងទួរគី និងក្រុមឃើដរួមគ្នាបើកការប្រយុទ្ធលើឧទ្ទាម IS

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៦

កងកម្លាំងឃើដបានរៀបចំបើកការវាយប្រហារថ្មីលើក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS នៅតំបន់ភាគខាងជើងប្រទេសអ៊ីរ៉ាក់ដើម្បីដណ្តើមយកក្រុង Bashiqa នៅជិតក្នុងម៉ូសូល។ មេបញ្ជាការលោក Kurdish Peshmerga មានប្រសាសន៍ថាពួកគាត់បានត្រៀមខ្លួនរួចរាល់សម្រាប់ ការប្រយុទ្ធជាមួយក្រុមឧទ្ទាម IS និងការពារសុវត្ថភាពផ្លូវធំដែលនឹងអាចកំណត់សិទ្ធសេរីភាពរបស់ក្រុមឧទ្ទាមបាន។ កងកម្លាំងទួរគីចូលរួមប្រឆាំងជាមួយក្រុមឧទ្ទាមកាលពីថ្ងៃអាទិត្យដោយដឹកកាំភ្លើងធំទៅកាន់ទីក្រុង Bashiqa។ ទាក់ទងនឹងការវាយប្រហារកាលពីថ្ងៃសុក្រលេខាធិខាក្រសួងការពារជាតិមានប្រសាសន៍ថាប្រទេសទួរគីមានតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារក្រុងម៉ូសូល។ ផ្ទុយទៅវិញកាលពីថ្ងៃសៅរ៍ប្រធានាធិបតីអ៊ីរ៉ាក់លោក Haider al-Abadi ប្រឆាំងនឹងគំនិតនេះដោយប្រាប់ឲ្យសហរដ្ឋអាមេរិកថា មិនទាន់ត្រូវការឲ្យបញ្ចេញកងកម្លាំងទួរគីទេ។ ទោះបីជាយ៉ាងណាក៏ដោយកាលពីថ្ងៃអាទិត្យកងកម្លាំងទួរគី និងក្រុមឃើដបានប្តេជ្ញាចូលរួមបើកការប្រយុទ្ធថ្មីដោយដឹកកាំភ្លើងធំសំដៅទៅទីតាំងដែលក្រុមជីហាដឈរជើងក្នុងក្រុង Bashiqa៕

turkish-kurdish-24-10-16