សង្គ្រាមនៅស៊ីរី៖ ការប៉ះទង្គិចកើតឡើងបន្ទាប់បទឈប់បាញ់គ្នានៅអាល្លេប៉ូចប់

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៦

ការប៉ះទង្គិចគ្នាយ៉ាងធ្ងន់កើតឡើងក្នុងទីក្រុងអាល្លេប៉ូប្រទេសស៊ីរីក្រោយពីបទឈប់បាញ់គ្នារយៈពេល៣ថ្ងៃចប់កាលពីថ្ងៃសៅរ៍។ ប្រទេសរុស្ស៊ីប្រកាសឯកតោភាគីលើបទឈប់បាញ់គ្នាកាលពីសប្តាហ៍មុនខណៈដែលពួកគេកំពុងវាយប្រហារតាមអាកាសជួយដល់រដ្ឋាភិបាលស៊ីរី។ ក្រោយពីបទឈប់បាញ់គ្នាចប់មានការវាយប្រហារតាមអាកាសយ៉ាងចាស់ដៃទៅលើក្រុមឧទ្ទាមកាលពីយប់ថ្ងៃសៅរ៍។ លោក Ismail al-Abdullah ប្រជាជនក្នុងក្រុងអាល្លេប៉ូជាអ្នកស្ម័គ្រចិត្តជាមួយក្រុមការពារជនស៊ីវិលបានប្រាប់មកកាន់ភ្នាក់ងារ BBC ថាគាត់ឃើញការបំផ្ទុះគ្រាប់បែក ការបាញ់កាំភ្លើងកើតឡើងក្នុងរយៈពេលមួយម៉ោងក្រោយពីបទឈប់បាញ់គ្នាចប់។ លើសពីនេះខណៈដែលប្រទេសរុស្ស៊ី និងរដ្ឋាភិបាលស៊ីរីជំរុញឱ្យប្រជាពលរដ្ឋចាកចេញតាមច្រករបៀងមនុស្សមួយក្រុមនិយាយថាពួកគេមិនអាចធ្វើដូច្នេះបាន។ លោក Zakaria Malahifji មន្ត្រីរបស់ពួកឧទ្ទាមក្រុម Fastaqim បានប្រាប់ Reuters កាលពីថ្ងៃសៅរ៍ថាគ្មាននរណាម្នាក់បានចាកចេញតាមរយៈច្រករបៀងនេះទេ៕

allepo-24-10-16